27.2 C
Phnom Penh
Thursday, October 24, 2024

អ៊ុយក្រែនបានវាយប្រហារដោយយន្ដហោះដ្រូនសាជាថ្មី លើអគារការិយាល័យក្នុងទីក្រុងមូស្គូ 

អ៊ុយក្រែនបានវាយប្រហារដោយយន្ដហោះដ្រូនសាជាថ្មី លើអគារការិយាល័យមួយក្នុងទីក្រុងមូស្គូ ជាអគារ ដដែល ដែលបានរងការវាយប្រហារដោយយន្ដហោះដ្រូនកាលពីចុងសប្ដាហ៍កន្លងទៅ ខណៈយន្ដហោះដ្រូនជាច្រើនគ្រឿងត្រូវបានបាញ់ទម្លាក់។

ចៅហ្វាយក្រុងមូស្គូ លោក សឺហ្គៃ សូប៊ីយ៉ានីន (Sergei Sobyanin) បានគូសបញ្ជាក់ដូច្នេះថា «មានយន្ដហោះដ្រូនជាច្រើនគ្រឿង ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស ខណៈយន្ដហោះដ្រូនទាំងនោះហោះសំដៅមកកាន់ទីក្រុងមូស្គូ»។ លោកបន្ថែមទៀតថាយន្ដហោះដ្រូនមួយគ្រឿង បានហោះតម្រង់ទៅរកអគារការិយាល័យដដែល ដែលធ្លាប់រងការវាយប្រហារដោយយន្ដហោះដ្រូនកាលពីចុងសប្ដាហ៍កន្លងទៅ ហើយផ្ទៃខាងមុខនៃការិយាល័យ ជាន់ទី២១ រងការខូចខាត។ ប៉ុន្តែ មិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់នោះទេ។

កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ រុស្ស៉ីក៏បានអះអាងដែរថាខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូនជាច្រើនគ្រឿងរបស់អ៊ុយក្រែន ដែលមានគោលដៅលើ ទីក្រុងមូស្គូ នៅក្នុងការវាយប្រហារបង្កការខូចខាតលើអគារការិយាល័យចំនួន២ ស្ថិតនៅក្នុងសង្កាត់ពាណិជ្ជកម្មនៃរដ្ឋធានីរបស់រុស្ស៉ីមួយនេះ។ ជុំវិញការវាយប្រហារដោយ យន្ដហោះដ្រូនបែបនេះដែរ សហរដ្ឋអាមេរិកធ្លាប់បានបញ្ជាក់ម្ដងហើយម្ដងទៀតថាមិនលើកទឹកចិត្តឱ្យមានការវាយប្រហារចូលក្នុងទឹកដីរុស្ស៉ី នោះទេ ពោលគឺផ្ដោតសំខាន់ តែទៅលើការជួយទីក្រុងកៀវ វាយបណ្ដេញកងទ័ពរុស្ស៉ីឱ្យចេញពីទឹកដីអ៊ុយក្រែនតែប៉ុណ្ណោះ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img