អ៊ីស្រាអែល បានប្តេជ្ញាថានឹងកម្ចាត់មេក្រុមហាម៉ាសថ្មី លោក Yahya Sinwar ដែលជាមេខ្លោងនៃការវាយប្រហារថ្ងៃទី៧ខែតុលា ខណៈសង្គ្រាមតានតឹងរវាងភាគីទាំង២នៅតំបន់ហ្គាហ្សាបានអូសបន្លាយអស់រយៈពេលចំនួន១១ខែមកហើយ។តាំងលោក Sinwar ជាអ្នកដឹកនាំថ្មីនៃក្រុមសកម្មប្រយុទ្ធដែលមានការគាំទ្រដោយអ៊ីរ៉ង់នេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំពីមុនគឺលោក Ismail Haniyeh ត្រូវបានគេសម្លាប់ក្នុងរដ្ឋធានីតេហេរ៉ង់ កាលពីថ្ងៃទី៣១ខែកក្កដា។ អ៊ីរ៉ង់បានប្រកាសនឹងសងសឹកយ៉ាងចាស់ដៃ ហើយអ៊ីស្រាអែលវិញក៏បានប្រកាសត្រៀមលក្ខណៈសម្រាប់ការវាយបកពីអ៊ីរ៉ង់វិញផងដែរ។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New