30 C
Phnom Penh
Saturday, July 27, 2024

អាល់កុលក្លែងក្លាយជិត ១តោន ត្រូវបានរកឃើញ និងដកហូតនៅខេត្តបន្ទាយមានជ័យ

ស្តាប់អត្ថបទជាសម្លេង

បន្ទាយមានជ័យ៖ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) ប្រចាំសាខាខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការឃ្លាំពិនិត្យទីផ្សារ ក៏បានប្រទះឃើញសកម្មភាពឈ្មួញកំពុងតែជញ្ជូនទំនិញចេញពីមធ្យោបាយដឹកជញ្ជូនរបស់ខ្លួន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ 

ដោយមានការសង្ស័យ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យ និងយកគម្រូអាល់កុលមួយចំនួនទៅវិភាគនៅមន្ទីរពិសោធន៍ខ្នាតតូច។ តាមលទ្ធផលនៃការវិភាគបានបង្ហាញថា អាល់កុលនោះ ជាអាល់កុលក្លែងក្លាយ(មេតាណុល) ។ បន្ទាប់មកមន្ត្រីជំនាញក៏បានធ្វើការដកហូតយកអាល់កុលចំនួន៩៦០លីត្រ ទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img