24 C
Phnom Penh
Saturday, November 30, 2024

អាមេរិកនឹងណែនាំឲ្យពលរដ្ឋភាគច្រើនចាក់ដូសទី៣ក្នុងរយៈពេល៨ខែបន្ទាប់ពីចាក់ដូសទី២

រដ្ឋបាលរបស់លោក បៃដិន បានសម្រេចថា ពលរដ្ឋអាមេរិកភាគច្រើនគួរតែទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ដូសទី៣ក្នុងរយៈពេល៨ខែបន្ទាប់ពីពួកគេបានចាក់ដូសទី២ ហើហើយយុទ្ធនាការចាក់ដូសទី៣អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី៣ខែក្រោយ។

ក្រុមមន្ត្រីអាមេរិកគ្រោងនឹងប្រកាសការសម្រេចនេះនៅឯសេតវិមាននៅថ្ងៃពុធនេះ។ គោលដៅរបស់ពួកគេគឺអនុញ្ញាតឲ្យពលរដ្ឋអាមេរិកដែលបានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna ដឹងថាឥលូវនេះពួកគេត្រូវការការពារបន្ថែមដើម្បីប្រឆាំងនឹងវីរុសកូវីដ-១៩ប្រភេទ Delta ដែលកំពុងធ្វើឲ្យការឆ្លងកើនឡើងនៅតំបន់ជាច្រើនក្នុងប្រទេសនេះ។

ក្រុមមន្ត្រីអាមេរិកបាននិយាយថា អ្នកចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន ចនសុន អេន ចនសុន (Johnson & Johnson) ដែលចាក់តែមួយដូសនោះក៏នឹងទំនងជាតម្រូវឲ្យចាក់មួយដូសទៀតផងដែរ។ ប៉ុន្តែពួកគេកំពុងរង់ចាំលទ្ធផលនៃការសាកល្បងដែលបានចាក់វ៉ាក់សាំងនេះចំនួន២ដូសទៅដល់ក្រុមអ្នកស្ម័គ្រចិត្ត។

រហូតមកទល់ពេលនេះមនុស្សប្រហែល១៤លាននាក់ប៉ុណ្ណោះនៅអាមេរិកបានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson ដែលរដ្ឋាភិបាលបានចាប់ផ្តើមផ្តល់ឲ្យកាលពីខែមីនា ខណៈដែលការចាក់ដូសទី១របស់ក្រុមហ៊ុន Pfizer និង Moderna បានចាប់ផ្តើមកាលពីខែធ្នូ។

អ្នកដែលទទួលបានអាទិភាពចាក់ដូសទី៣ដំបូងគេប្រហែលជាអ្នកនៅមណ្ឌលថែទាំមនុស្សចាស់, បុគ្គលិកសុខាភិបាល និងបុគ្គលិកផ្នែកសេវាកម្មបន្ទាន់ ហើយបន្ទាប់មកគឺក្រុមមនុស្សវ័យចំណាស់ផ្សេងទៀត និងពលរដ្ឋទូទៅ។

គួរបញ្ជាក់ថា ក្រុមមន្ត្រីអាមេរិករំពឹងថាការចាក់ដូសទី៣នេះប្រហែលជាត្រូវប្រើវ៉ាក់សាំងដូចដែលពលរដ្ឋបានទទួលពីដំបូង៕

អត្ថបទ នឹង រូបភាព Puthi News

អានបន្ត

spot_img
spot_img