អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលផ្នែកខូចខាតនៃប្រាសាទអង្គរវត្តដោយជំនួសថ្មដែលកាត់ចេញពីភ្នំគូលែន។
ប្រធានផ្នែកជួសជុលប្រាសាទអង្គរវត្ត លោក ឃាន មុនី មានប្រសាសន៍ថា ថ្មទាំងនោះមានលក្ខណៈស្រដៀងនឹងថ្មដើមនៃប្រាសាទអង្គរវត្ត។ អាជ្ញាធរ អាចជួសជុលបានតែ ៥ភាគរយនៃផ្នែកផុយស្រួយនៃប្រាសាទទាំងមូល។ ឥឡូវនេះ យើងនឹងជំនួសថ្មកំពូលបាកានចំនួន ១០ នៅខាងជើង ដើម្បីទ្រទ្រង់រចនាសម្ព័ន្ធប្រាសាទអង្គរវត្ត។ ក្នុងនោះ មានកម្មករចំនួន៦៣ នាក់សម្រាប់គម្រោងជួសជុលនេះ។
កម្មករម្នាក់ឈ្មោះ ពូ ហាន បាននិយាយថា ការជួសជុលប៉មបាកាននៅភាគខាងត្បូង បានបញ្ចប់ហើយ ហើយឥឡូវ គាត់កំពុងជួយជួសជុលមួយទៀតនៅខាងជើង។
គាត់បន្ថែមថា ការជួសជុលនេះមិនប៉ះពាល់ដល់លំហូរភ្ញៀវចូលទស្សនាប្រាសាទអង្គរវត្តនោះទេ។ វាត្រូវចំណាយពេលយ៉ាងហោចណាស់បីថ្ងៃដើម្បីដាក់ថ្មថ្មីនីមួយៗដោយដៃ និងប្រើរទេះរុញឈើឬដែក ហើយយ៉ាងហោចណាស់មនុស្សចំនួន ១២នាក់ដឹកថ្មថ្មីពីកន្លែងមួយទៅកន្លែងមួយ។
លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការងារជួសជុលប្រាសាទបាកានត្រូវការរយៈពេលជាង១០ខែ៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News