30 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរស្រុកសៀមប៉ាងសាងសង់រង្វង់មូលថ្មី ដើម្បីពង្រីកទីរួមស្រុកឱ្យធំទូលាយ

អាជ្ញាធរស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ផ្តើមសាងសង់រង្វង់មូលថ្នី ដើម្បីពង្រីកទីរួមស្រុកឱ្យធំទូលាយ ប្រយោជន៍ប្រជាពលរដ្ឋមានដីកម្មសិទ្ធនៅតំបន់នោះបានសាងសង់ គេហដ្ឋានថ្នី ក្នុងពេលដែលពួកគាត់ត្រូវចាកចេញពីជួរមាត់ទន្លេ មករស់នៅតំបន់មានសុវត្ថិភាព។

ក្នុងសកម្មភាពស្ថាបនា រង្វង់មូលថ្នីនៅទីទួលខ្ពស់ក្នុងភូមិផាបាំង ឃុំថ្មកែវ កាលពីថ្មីៗនេះ លោក ផាន់ យុត អភិបាលស្រុកសៀមប៉ាងបានបញ្ចាក់ថា៖ អាជ្ញាធរមិនចង់ឃើញគ្រោះធម្មជាតិដោយសារច្រាំងទន្លេសេកុងបាក់នៅខែវស្សាទាញយកផ្ទះប្រជាពលរដ្ឋកំពុងរស់នៅនោះទេ ទើបអាជ្ញាធរស្រុកសហការគ្នា អភិវឌ្ឍទីតាំងថ្មី សម្រាប់ផ្តល់អត្ថិភាពជូនបងប្អូនយើងបានមកសាងសង់លំនៅដ្ឋានស្នាក់នៅចៀសផុតពីហានិភ័យផ្សេងៗ។

លោកបន្តថា៖ នៅឆ្នាំ២០២៣នេះ និងបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបន្ថែមទៀត ទៅតាមផែនការដែលបានគ្រោងទុក ព្រោះបច្ចុប្បន្ន យើងអនុវត្តសម្រេចបានសមិទ្ធផល រួមមានខ្សែផ្លូវបណ្តោយចំនួន២៦ខ្សែ និងខ្សែផ្លូវទទឹងចំនួន២៨ខ្សែ និងបានដាក់បង្គោលភ្លើងសូឡាបំភ្លឺតាមដងផ្លូវបានជាង១០០បង្គោល។ បច្ចុប្បន្នមានប្រជាពលរដ្ឋមករស់នៅបានជាង២០%ហើយ ក្នុងចំណោមអ្នកដែលត្រូវចេញពីជួរមាត់ទន្លេ ប្រមាណជិត៣០០គ្រួសារនោះ។

 លោកស្រី ម៉ី ដានី នៅភូមិសៀមប៉ាងបានគាំទ្រដល់យន្តការដោះស្រាយនេះ ព្រោះពេលបានទៅនៅទីតាំងថ្មីការរស់នៅមានសុខសុវត្ថិភាពគ្រប់យ៉ាង   ហើយបងប្អូនយើងបាននៅជូបជុំគ្នាបង្ហាញឱ្យឃើញពីភាពវិវឌ្ឍន៍ឱ្យមានភូមិថ្មីមួយនៅក្នុងទីរួមស្រុក  ដែលប្រជាពលរដ្ឋយើងកំពុងចង់បាន។

ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែងមានប្រសាសន៍ចាត់ទុកថា៖ ភាពរីកចម្រើមួយថ្មីនេះពិតជាកើតចេញពី អាជ្ញាធរគ្រប់ថ្នាក់ និងប្រជាពលរដ្ឋនៅស្រុកសៀមប៉ាងបានរួមសាមគ្គីគ្នាធ្វើការអភិវឌ្ឍឡើង ដែលយើងអាចនិយាយបានថា មានសន្តិភាពមានអ្វីៗទាំងអស់។

សូមបញ្ចាក់ថា៖ ស្រុកសៀមប៉ាងស្ថិនក្នុងចំណោមស្រុកចំនួន៤ ដែល មានចម្ងាយឆ្ងាយពីទីរួមខេត្តស្ទឹងត្រែងជាង១០០គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជំរុញឱ្យរៀបចំអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធនៅទីរួមស្រុក ក្នុងពេលដែលផ្លូវខ្សែក្រវ៉ាត់ព្រំដែនបានសាងសង់ហើយនោះ ។

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img