26 C
Phnom Penh
Tuesday, December 31, 2024

អាជ្ញាធរជាតិព្រះវិហារ កំពុងពិភាក្សាលើការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ

ភ្នំពេញ៖ អាជ្ញាធរជាតិព្រះវិហារបានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៦ នៃគណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ក្រោមវត្តមាន លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធ Video Conference ដែលបានធ្វើឡើង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរជាតិព្រះវិហារ បានពិភាក្សាលើការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ដែលមានវត្តមាន គណៈកម្មាធិការអាយស៊ីស៊ី-ព្រះវិហារ ដែលដឹកនាំដោយ លោក Hu Jian សហប្រធានចិន និងលោកស្រី Devyani Uttam Khobrangade សហប្រធានឥណ្ឌា ព្រមទាំងអ្នកជំនាញការជាតិ និងអន្តរជាតិមួយចំនួនផងដែរ។

យោងតាមការឱ្យដឹងពីមន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ ក្នុងកិច្ចប្រជុំនេះ បានធ្វើបទបង្ហាញស្ដីពីរបាយការណ៍វឌ្ឍនភាពនៃការវាយតម្លៃហានិភ័យនៃប្រាសាទព្រះវិហារ របាយការណ៍ស្ដីពី សកម្មភាពអភិវឌ្ឍន៍សហគមន៍នៅតំបន់ប្រាសាទព្រះវិហារ របាយការណ៍វឌ្ឍនភាពស្ដីពី ការបង្កើតគេហទំព័រអាជ្ញាធរជាតិព្រះវិហារ ការរៀបចំឯកសារ និងការស្នើសុំអភិរក្សប្រាសាទចំនួន៦ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ របាយការណ៍ស្ដីពី ការដួលរលំនៃជញ្ជាំងខាងជើងស្ពានហាលខាងកើតផ្លូវចូលប្រាសាទធំ និងការស្នើសុំអន្តរាគមន៍បន្ទាន់ សំណើរៀបចំសៀគ្វីថ្មីពីប្រាសាទប្រាង្គទៅភូមិកោះកេរ និងផ្លូវតភ្ជាប់ពីផ្លូវធំទៅប្រាសាទគោកគ្រង និងស្លាកសញ្ញាទេសចរណ៍ របាយការណ៍វឌ្ឍនភាពស្ដីពី ការកំណត់ព្រំនៅតំបន់បុរាណវិទ្យា ប្រាសាទកោះកេរ និងលទ្ធផលនៃការសិក្សាលើការប្រើប្រាស់ដីការគ្រប់គ្រងសំណង់ និងប្រជាសាស្ត្រនៅតំបន់ប្រាសាទកោះកេរ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img