30 C
Phnom Penh
Monday, October 7, 2024

អាជ្ញាធរខេត្តបាត់ដំបង សម្រចបិទឃុំចំនួន០៣ បន្ទប់ពីរកឃើញវិជ្ជមានជំងឺកូវីដ-១៩

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងលោក សឿម ប៊ុនរិទ្ធិ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានផ្តល់ព័ត៌មានមកភ្នាក់ងារពុទ្ធិញូវ ប្រចាំខេត្តបាត់ដំបង ដឹងថា ទីតាំងចំនួន៣ គឺផ្សារខ្នាចរមាស ក្នុងភូមិកោះរាម  វត្តខ្នាចរមាស និងអនុវិទ្យាល័យខ្នាចរមាស ស្ថិតក្នុងភូមិខ្នាចរមាស នៃឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរខេត្តបាត់ដំបង សម្រេចធ្វើការបិទខ្ទប់ជាបណ្តោះអាសន្នរហូតដល់មានការសម្រេចជាថ្មី ។

លោកបានបញ្ជាក់ទៀតថា ការបិទខ្ទប់នេះ ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ក្រោយពីបានរកឃើញប្រជាពលរដ្ឋចំនួន៤២នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ និងអ្នកពាក់ព័ន្ធ ស្ថិតក្នុង ភូមិ ឃុំ ខាងលើ ។

លោកបានបន្តថា ក្នុងអំឡុងពេលនៃការបិទខ្ទប់ទីតាំងជាបណ្តោះអាសន្ននេះ រដ្ឋបាលស្រុកបវេល ត្រូវធ្វើការហ៊ុព័ទ្ធទីតាំងទាំង0៣កន្លែង នេះដោយផ្អាកការចេញ-ចូលទីតាំងនេះ ហើយអ្នកពាក់ព័ន្ធ ដែលមានការប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ក និងយកសំណាក ព្រមទាំងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាកទៀត ។

លោកអភិបាលរងខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលជាមួយទីតាំងខាងលើ សូមអញ្ជើញមកជួប ឬជូនដំណឹងដល់ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដើម្បីយកសំណាកទៅធ្វើតេស្តជាបន្ទាន់ចាប់ពីថ្ងៃនេះតទៅ ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img