27.2 C
Phnom Penh
Thursday, October 24, 2024

អាជ្ញាធរក្រុងដូនកែវមើលមិនឃើញ បុគ្គលមានលុយជាមន្ត្រីអាវុធហត្ថម្នាក់ សង់របងថ្មរឹងមាំ លើដីចំណីប្រឡាយខាងកើតស្ពានចុងថ្នល់ នៅសង្កាត់បារាយណ៍

ខេត្តតាកែវ ៖ ដីចំណីប្រឡាយនៅប៉ែកខាងកើតស្ពានចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានចាក់របងថ្មរឹងមាំ រួចរាល់ ទោះបីកន្លងមក អាជ្ញាធរចុះហាមឃាត់យ៉ាងណាក៏ដោយ។

ប្រជាពលរដ្ឋនៅតំបន់ក្បែរខាងនោះលើកឡើងថា តើមេភូមិចុងថ្នល់ និងចៅសង្កាត់បារាយណ៍ ដែលនៅជាប់ផ្ទាល់និងប្រជាពលរដ្ឋ ងងឹតភ្នែក ឬធ្វើមើលមិនឃើញរឿងបុគ្គលមានលុយថែមជាមន្ត្រីអាវុធហត្ថខេត្តតាកែវម្នាក់ បានសង់របងថ្មរំលោភយកដីមាត់ប្រឡាយយុទ្ធសាស្រ្ត នៅខាងកើតស្ពានចុងថ្នល់បានយ៉ាងរលូនបែបនេះ។

ដោយឡែកកន្លងមក លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានប្រាប់ថា លោកបានចាត់ឲ្យមន្រ្តី សាលាក្រុងហាមឃាត់ម្តងហើយ តែគេមិនស្តាប់ ហើយនៅតែធ្វើរហូតទាល់តែហើយ។ លោកអភិបាលក្រុងបញ្ជាក់ថា មិនអីទេលោកនឹងចុះទៅដើម្បីឲ្យគេវាយរបងនឹងចេញ។

ទោះបីជាមានការបញ្ជាក់ពីលោកអភិបាល ក្រុងបែបនេះក្តី មកដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ របងថ្មដ៏រឹងមាំនេះ នៅតែលេចវត្តមានលើដីចំណីប្រឡាយខាងកើតស្ពានចុងថ្នល់នេះដដែល។

ប្រជាពលរដ្ឋជាច្រើនលើកឡើងថា ប្រឡាយស្ពានចុងថ្នល់នេះ ជាប្រឡាយយុទ្ធសាស្ត្រ ដែលប្រជាពលរដ្ឋជាច្រើនទូទាំងសង្កាត់បារាយណ៍អាចយកទឹកពីប្រឡាយនេះ ស្រោចស្រពផលដំណាំ ពិសេសដំណាំស្រូវ។ ជាងនេះពួកគាត់បន្ថែមថា មួយរយៈចុងក្រោយនេះ ឃើញកើតមានសំណង់អណាធិបតេយ្យជាច្រើនលើខ្នងប្រឡាយ ហើយបើអាជ្ញាធរមិនមានវិធានការណ៍ទេ ច្បាស់ណាស់ប្រឡាយនឹងរួមតូច រាក់មិនអាចមានទឹកប្រើប្រាស់បានទៀតនោះទេ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img