26 C
Phnom Penh
Monday, December 2, 2024

អាគាររដ្ឋបាលឃុំយាយម៉ៅពេជ្រនិល នឹងលេចរូបរាងក្នុងពេលឆាប់ៗ បន្ទាប់ពីបំបែកចេញពីឃុំត្រែងត្រយឹង

ស្តាប់អត្ថបទជាសម្លេង

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យទីតាំងដីសម្រាប់សាងសង់អាគាររដ្ឋបាលឃុំយាយម៉ៅពេជ្រនិល និងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ក្រោយពីទទួលបានការសម្រេចពីក្រសួងមហាផ្ទៃ ដោយឃុំមួយនេះបានបំបែកចេញពីឃុំត្រែងត្រយឹង។

លោក វ៉ី សំណាង បានកំណត់ជ្រើសរើសទីតាំងចំនួនពីរកន្លែងនៅក្នុងស្រុកភ្នំស្រួច ដើម្បីសាងសង់អាគាររដ្ឋបាលឃុំយាយម៉ៅពេជ្រនិល ក្រោយពីបានចុះពិនិត្យទីតាំងទាំងពីរកន្លែង និងបានសិក្សាពីស្ថានភាពភូមិសាស្ត្រ រដ្ឋបាលខេត្តបានសម្រេចជ្រើសយកដីមួយកន្លែងដែលមានផ្ទៃដីទំហំ៨០០០ម៉ែត្រការ៉េ ស្ថិតក្នុងភូមិទឹកចេញ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

សូមបញ្ជាក់ថា ឃុំយាយម៉ៅពេជ្រនិល ជាឃុំមួយថ្មីដែលបានបំបែកចេញពីឃុំត្រែងត្រយឹង មានភូមិចំនួន១១ចំណុះ ហើយឃុំនេះ ត្រូវបានប្រកាសទទួលស្គាល់ដោយក្រសួងមហាផ្ទៃរួចហើយ តាមការស្នើរសុំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន រដ្ឋបាលខេត្តបាន និងកំពុងពិនិត្យជ្រើសតាំងបេក្ខភាពមេឃុំ និងសមាសភាពពាក់ព័ន្ធ ដើម្បីបំពេញដល់រចនាសម្ពន្ធ័នៃឃុំថ្មីដែលគ្រោងដាក់ដំណើរការក្នុងពេលឆាប់ៗខាងមុខ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img