26 C
Phnom Penh
Saturday, December 21, 2024

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យទីការបិទខ្ទប់០២ទីតាំង បន្ទាប់ពីកូវីដ-១៩កក្រើកឡើងវិញបន្តិច

ស្តាប់អត្ថបទជាសម្លេង

ត្បូងឃ្មុំ៖ ដើម្បីផ្តល់ការលើកទឹកចិត្ត និងការណែនាំបន្ថែមនូវវិធានការនានាដល់អាជ្ញាធរក្នុងមូលដ្ឋាន លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដោយផ្ទាល់ តាមទីតាំងបិទខ្ទប់ចំនួន០២កន្លែង គឺនៅក្រុងសួង០១កន្លែង និងក្នុងស្រុកត្បូងឃ្មុំ ០១កន្លែង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។ ការចុះពិនិត្យនេះ ខណៈដែលខេត្តមួយនេះ នៅតែបន្តផ្ទុះរីករាលដាលជំងឺកូវីដ-១៩។

លោកបានជំរុញបន្ថែមដល់មន្ត្រីនគរបាលទាំងអស់ ត្រូវបន្តធ្វើកិច្ចការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ស្របតាមគោលនយោបាល ភូមិ-ឃុំ មានសុវត្ថិភាព ក៏ដូចជាបន្តឈរជើងនៅគោលដៅបិទខ្ទប់ឱ្យបានល្អ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ ក៏បានប្រាប់ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព នូវវិធានការ ៣កុំ-៣ការពារ។

ក្រៅពីចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ លោក ជាម ច័ន្ទសោភ័ណ និងក្រុមការងារ បានបន្តចុះពិនិត្យផ្លូវមួយខ្សែដែលខូចខាតដោយទឹកភ្លៀងជន់ ដើម្បីក្តាប់ពីទំហំខូចខាត ងាយស្រួលក្នុងការវាយតម្លៃលើការងារជួសជុលឡើងវិញ ក៏ដូចជាបន្តចុះពិនិត្យទីតាំងទីទួលសុវត្ថិភាព មានផ្ទៃក្រឡា១៥ហិកតា ត្រៀមសម្រាប់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ស្នាក់នៅបណ្តោះអាសន្ន ដែលស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខណៈទឹកជំនន់ទន្លេមេគង្គកំពុងហក់ឡើង៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img