30 C
Phnom Penh
Saturday, July 27, 2024

អភិបាលខេត្តកំពង់ស្ពឺ ប្រាប់អាជ្ញាធរស្រុកទើបចូលកាន់តំណែងថ្មី ឱ្យមើលស្ពានដែកតាគ្រាំងដែលកំពុងទ្រុឌទ្រោម

ស្តាប់អត្ថបទជាសម្លេង

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានប្រាប់ឱ្យអភិបាលស្រុកឱរ៉ាល់ដែលទើបទទួលបានការផ្លាស់ប្តូរថ្មី ឱ្យជួយមើលស្ពានដែកបាឡេ តាគ្រាំង ដែលកំពុងទ្រុឌទ្រោមមួយកន្លែង ខណៈស្ពាននោះមានវ័យចំណាស់ ដែលកំពុងប្រឈមនឹងការដឹកធ្ងន់ៗ។

លោក វ៉ី សំណាង បានលើកឡើងថា បច្ចុប្បន្នស្រុកឱរ៉ាល់ ជាស្រុកមួយដែលមានសក្តានុពលខ្លាំងលើផ្នែកទេសចរណ៍ ផ្នែកអចលនទ្រព្យ និងរ៉ែ។ ដូចនេះមានរថយន្តតូចធំបានឆ្លងកាត់ស្រុកនេះ រួមទាំងឆ្លងកាត់ស្ពានដែកចំណាស់នេះផងដែរ ក្នុងនោះរថយន្តដឹកថ្ម ដឹកខ្សាច់ចេញពីការដ្ឋានក្រុមហ៊ុនក៏ត្រូវឆ្លងស្ពានដែកនេះដែរ ដែលបង្កជាការព្រួយបារម្ភចំពោះហានិភ័យដែលនឹងកើតមានឡើងជាយថាហេតុ។ ដោយស្ថានភាពវ័យចំណាស់របស់ស្ពាន រួមទាំងដឹកធ្ងន់ឆ្លងកាត់ផងនោះ បានធ្វើឱ្យផ្នែកខាងលើបានរងការខូចខាតបង្កសម្លេងរំខានពេលមានរថយន្តឆ្លងកាត់ ពិសេសភាពញ័ររញ្ជួយនៃតួរស្ពានពេលរថយន្តធំដឹកធ្ងន់ឆ្លងកាត់ម្តងៗ។ 

ដោយមើលឃើញសភាពនេះហើយទើបអភិបាលខេត្តប្រាប់ឱ្យ លោក ងួន វាសនា អភិបាលដែលទើបទទួលការងារថ្មី ធ្វើការកោះប្រជុំក្រុមហ៊ុន និងតំណាងក្រុមហ៊ុនទាំងអស់ជាបន្ទាន់ គៀងគរគ្នាជួសជុល ឬកសាងថ្មីដើម្បីបញ្ជៀសឱ្យបាននូវគ្រោះថ្នាក់ផ្សេងៗ។ ទន្ទឹមនឹងនោះ អភិបាលខេត្តក៏បានស្នើរឱ្យអាជ្ញាធរស្រុក និងក្រុមហ៊ុន បើអាចកែប្រែស្ពាននេះឱ្យទៅជាស្ពានបេតុងតែម្តង ដើម្បីធានាដល់ការប្រើប្រាស់ និងដឹកជញ្ជូនបានយូរអង្វែង៕

អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img