31 C
Phnom Penh
Monday, November 11, 2024

អភិបាលខេត្តកំពង់ធំ ប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនជូនដល់វត្តដែលមានការខ្វះខាតចំនួន៤វត្ត ក្នុងស្រុកប្រាសាទសំបូរ

ស្តាប់អត្ថបទជាសំឡេង

កំពង់ធំ៖ នាព្រឹកថ្ងៃទី២៦-២៧  ខែកញ្ញា  ឆ្នាំ២០២១នេះលោក សុខ លូ អភិបាលខេត្តកំពង់ធំ លោក  ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ព្រមទាំងសហការី បានអញ្ជើញប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនជូនដល់វត្តដែលមានការខ្វះខាតចំនួន ៤វត្ត រួមមាន១-វត្តច្រម៉ាស ២-វត្ត ស្រីទេព ៣-វត្តបឹងខ្វែក ៤-វត្តគិរីវង្ស ស្ថិតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ។

ក្នុងឱកាសនោះលោក សុខ លូ អភិបាលខេត្តកំពង់ធំ បានជម្រាបជូនថា នៅក្នុងបរិការណ៍កូវីដ-១៩នេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាផ្លូវការឱ្យផ្អាកការរៀបចំពិធី បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការទប់ស្កាត់ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។

លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា សម្រាប់បងប្អូនប្រជាពលរដ្ឋក៏អាចយកចង្ហាន់ ឬទេយ្យទានទៅប្រគេនព្រះ ចៅអធិការវត្ត ឬគណៈកម្មការវត្តបានដែរ ក៏ប៉ុន្តែត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយមិនការជួបជុំប្រមូលដុំមនុស្សច្រើន គ្រាន់តែចាត់ចែងតំណាងឃុំ ភូមិចូលរួមហើយបាន ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានស្នើដល់ព្រះចៅអធិការ និងព្រះសង្ឃគ្រប់អង្គ ព្រមទាំងបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់គ្នា សូមមានការយោគយល់អធ្យាស្រ័យអំពីការផ្អាកនូវពិធីបិណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ មកដល់សហមន៍របស់យើង៕ អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img