27 C
Phnom Penh
Friday, October 25, 2024

អបអរសាទរ ខេត្តកំពង់ឆ្នាំង ប្រកាសទទួលស្គាល់ខេត្ត ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ស៊ូ គង់ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ ជនបទ មានប្រសាសថា៖ តាមរយៈការលើកកម្ពស់ ការផ្តល់សេវាទឹកស្អាត និងអនាម័យ ប្រជាជនខេត្តកំពង់ឆ្នាំង បានផ្តាស់ប្តូរទម្លាប់ ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកដែលមានសុវត្ថិភាព និងពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅដែលមានភាពស៊ីវិល័យ ។

មានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រកាសទទួលស្គាល់ខេត្តកំពង់ឆ្នាំង ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលរៀបចំឡើង ដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ ជនបទបានបន្តថា៖ គិតដល់ពេលនេះមានខេត្តចំនួន៥ បានសម្រេចបានជាខេត្ត ODF រួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដែលយើង កំពុងធ្វើពិធីប្រកាសទទួលស្គាល់ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នាពេលនេះ។

ដោយឡែក ខេត្តកែបនឹងសម្រេចជាខេត្ត ODF នាពេលឆាប់ៗខាងមុខនេះផងដែរ។ ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការ លើកកម្ពស់ស្ថានភាពសេដក្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រជាជននៅជនបទ ដើម្បីឱ្យពួកគាត់ ទទួលបាននូវការអភិវឌ្ឍន៍ រស់នៅប្រកបដោយសុខដុម រមនា និងស៊ីវិល័យ ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗ ដូចជា៖ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលជាបុរេលក្ខណ្ឌ ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច សង្គមកិច្ច រវាងតំបន់ជនបទ និងទីប្រជុំជន។ ការធ្វើពិធីកម្ម សកម្មភាពសេដ្ឋកិច្ចជនបទ ដោយគិតតាំងពីរបរកសិកម្ម និងមិនមែនកសិកម្មនៅតាមសហគមន៍ជនបទ ដើម្បីបានចូលរួមដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ បង្កើនប្រាក់ចំណូលគ្រួសារនីមួយៗ ។ លើកកម្ពស់ស្ថានភាពសង្គមកិច្ច និងវប្បធម៌ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងរួមចំណែកលើកកម្ពស់លក្ខណ្ឌនៃការរស់ កាត់បន្ថយគម្លាតនៃការផ្តល់សេវាមូលដ្ឋានរវាងទីក្រុង ទីប្រជុំជន និងទីជនបទ គម្លាតរវាងគ្រួសាដែលមានជីវភាពធូធារ។

ជាចុងក្រោយ សូមកោតសសើរ ដល់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដែលបានសម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ជាពិសេសការលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img