ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ក្រោយពីការបិទខ្ទប់ផ្លូវមួយចំនួន នៅជុំវិញបរិវេណផ្សារកណ្ដាល ក្នុងខណ្ឌដូនពេញ ដើម្បីឱ្យក្រុមគ្រូពេទ្យចុះយកសំណាក ជាលទ្ធផលអវិជ្ជមានទាំងអស់ ពោលគឺ រកមិនឃើញអ្នកណាម្នាក់វិជ្ជមានកូវីដ-១៩ទេ។ នៅចំណុចផ្សារកណ្តាលនេះ មានអ្នកកើតកូវីដ-១៩ បំប្លែងថ្មី ដែលតា(Delta)បានទៅទីនោះ ដែលនាំឱ្យអាជ្ញាធរមានការព្រួយបារម្ភ និងបិទខ្ទប់ដើម្បីយកសំណាក។
សូមបញ្ជាក់ថា ការយកសំណាកលើអាជីវករលក់ដូររទេះចល័តតាមបណ្ដោយផ្លូវលេខ១៣ កែងនឹងផ្លូវលេខ១៣៦/១៤៤/១៤៨/១៤៥ ដែលមានចំនួនសរុប ១១៤នាក់(ស្រី ៥១នាក់) ជាលទ្ធផលគឺ អវិជ្ជមានទាំងអស់៕




អត្ថបទ និងរូបភាពដោយ៖ Puthi News