32 C
Phnom Penh
Friday, October 25, 2024

អនុប្រធានសហគមន៍នៃតំបន់ការពារ និងអភិរក្សត្រីមេពូជសហគមន៍ជលផល រងការចោទប្រកាន់ពីប្រជានេសាទថា ដាក់សម្រាស់ចូលក្នុងតំបន់អភិរក្សបំពានកិច្ចសន្យា

សៀមរាប÷ លោក លឿង ភ្លឺ បច្ចុប្បន្នរស់នៅ ភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប មានតួនាទី ជាអនុប្រធានសមាគមន៍ នៃតំបន់ការពារ និងអភិរក្សត្រីមេពូជ សហគមន៍ជលផលផ្ទោលស្រោង
ត្រូវបានប្រជានេសាទបញ្ជូនរូបភាព សម្រាស់មែកឈើព្រៃលិចទឹកនិងកំប្លោក
ត្រង់ចំណុចបឹងវែងដោយបានដាក់សម្រាស់ចូលក្នុងតំបន់អភិរក្សហើយពួកគាត់បានធ្វើសេចក្តីរាយការណ៍ជូនអ្នកសារព័ត៌មានទៀតថាប៉ុន្មានឆ្នាំមុនប៉ូលិសសេដ្ឋកិច្ចខេត្តសៀមរាបបានកោះហៅលោកលឿង ភ្លឺនិងសមាជិកសហគមន៍ផ្សេងៗទៀតដែលមានចម្រាស់ជុំវិញតំបន់អភិរក្សត្រីមេពូជមកធ្វើកិច្ចសន្យាបញ្ឈប់។ ប៉ុន្តែក្រោយពីធ្វើកិច្ចសន្យាបញ្ឈប់រួចលោកលឿង ភ្លឺនិងសមាជិកសហគមន៍ផ្សេងៗទៀតមិនដែលបានបញ្ឈប់សកម្មភាពដាក់សម្រាស់ឆ្នាំណាម្ដងឡើយ។

ពាក់ព័ន្ធករណីខាងលើនេះ អ្នកសារព័ត៌មានបានទូរស័ព្ទទៅលោក សរ ម៉ាប់ នាយផ្នែករដ្ឋបាលជលផលកំពង់ឃ្លាំង ដើម្បីបំភ្លឺ រឿងនេះ ប៉ុន្តែ លោក សរ ម៉ាប់ បានឲ្យអ្នកសារព័ត៌មានទាក់ទងទៅលោក អ៊ុយ សុវណ្ណនី ព្រោះលោក អ៊ុយ សុវណ្ណនី ជាអ្នកពិនិត្យ និងអនុវត្តនៅតំបន់នោះ។ លោក អ៊ុយ សុវណ្ណនី នាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរបានប្រាប់អ្នកសារព័ត៌មានថា លោកបានបញ្ជាកូនចៅរបស់លោក និងពួកសហគមន៍ឲ្យទៅរុះរើសម្រាស់របស់លោក លឿង ភ្លឺ ជាង១ខែ មុនមកម្លេះ អ្នកសារព័ត៌មានបញ្ជូនរូបភាពសម្រាស់នោះទៅសាលាខេត្ត ប៉ុន្តែមិនដឹងថារុះរើទាំងអស់ ឬយ៉ាងណា? ព្រោះលោកមិនបានទៅផ្ទាល់។

ចំណែកលោក ឃុត គ្រី ប្រធានសហគមន៍ជលផលផ្ទោលស្រោងថា លោក លឿង ភ្លឺ មិនបានដាក់សម្រាស់ចូលក្នុងតំបន់អភិរក្សទេ គាត់ដាក់តែក្នុងទឹកបឹងវែងតែប៉ុណ្ណោះ។ រីឯលោក លឿង ភ្លឺ បាននិយាយថា ពួកលោកពិតជាត្រូវបានប៉ូលិសសេដ្ឋកិច្ចខេត្តសៀមរាប កោះហៅទៅធ្វើកិច្ចសន្យាបញ្ឈប់ការដាក់សម្រាស់កាលពីប៉ុន្មានឆ្នាំមុនមែន។ ប៉ុន្តដោយសារតែសហគមន៍គ្មានប្រាក់ខែ ម្យ៉ាងវិញទៀតលោកមានតួនាទីយាមត្រីមេពូជ ក្នុងតំបន់អភិរក្សដើម្បីប្រយោជន៍រួមដែរ ទើបលោកបង្ខំចិត្តបំពានកិច្ចសន្យារបស់ប៉ូលិសសេដ្ឋកិច្ចខេត្តសៀមរាប។ បើគាត់មិនដាក់សម្រាស់ តើលោកមានលុយពីណាចឹញ្ចឹមប្រពន្ធកូនបើស្រែក៏គ្មានធ្វើនឹងគេ? រឿងថាដាក់សម្រាស់ចូលក្នុងតំបន់អភិរក្ស លោកមិនបដិសេធន៍ទេលោកថា លោកដាក់ចូលប្រហែលជាពីរម៉ែត្រតែប៉ុណ្ណោះ ក៏ប៉ុន្តែលោកបានរុះរើសម្រាស់ដែលដាក់ចូលក្នុងតំបន់បន់អភិរក្សអស់ហើយ ក្រោយពីលោក អ៊ុយ សុវណ្ណនីបញ្ជាឲ្យរើ។ ទន្ទឹមនឹងបញ្ហាដ៏ចម្រោងចម្រាស់ខាងលើនេះ ប្រជានេសាទបានប្រាប់អ្នកសារព័ត៌មានថា ព្រែកបឹងវែងនៅក្នុតំបន់ច្រកៀរខ្លរ គឺជាព្រែកមួយដែលមានអន្លង់ជ្រៅជាងគេហើយវែង ម៉្យាងវិញទៀត ព្រែកនេះពោរពេញទៅដោយមច្ឆាជាតិចម្រុះមិនគួរព្រែកនេះសម្រាប់តែប្រយោជន៍បុគ្គលបីបួននាក់ដាក់សម្រាស់រៀងរាល់ឆ្នាំ ហាក់ដូចជាដីមានប្លង់រឹងអញ្ចឹងសោះ។ ចំណែកប្រជានេសាទរាប់សិបនាក់ផ្សេងទៀត រកតែកន្លែរាយមោង ចងសន្ទូច ដាក់ទ្រូនៅព្រែកនេះមិនបានឡើ។ ពូកប្រជានេសាទបានបញ្ជាក់បន្ថែមទៀតថា អ្នកដែលដាក់សម្រាស់នៅកន្លែងនោះមានបួននាក់។

១-ឈ្មោះ លឿង ភ្លឺ មានតួនាទីជាអនុប្រធានសហគមន៍
២-ឈ្មះ ថា ជនជាតិវៀតណាម ពិការភ្នែកម្ខាង បច្ចុប្បន្នរស់នៅ ភូមិពិជ្រគ្រៃ ឃុំពាមបាង ស្រុកស្ទោង ខេត្ងកំពង់ធំ។

ទី៣ និងទី៤ ពួកគាត់ថា បច្ចុប្បន្នរស់នៅភូមិឃុំជាមួយ ឈ្មោះ ថា ប៉ុន្តែពួកគាត់មិនបានប្រាប់ឈ្មោះអ្វី?

ជាចុងក្រោយ ប្រជានេសាទសំណូមពរដល់លោក ទៀ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប និងលោក ធិន នីសុធី នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប មេត្តាបញ្ឈប់សកម្មភាពអ្នកទាំង៤នាក់ ក្នុងការកាប់ព្រៃលិចទឹក និងកៀងកំប្លោកធ្វើជាសម្រាស់ ខុសពីច្បាប់រដ្ឋបាលជលផល ដែលបានទុកកន្លែងនោះឲ្យប្រជាពលរដ្ឋបាននេសាទ។ ក្នុងនាមខ្លួនជាអនុប្រធានសហគមន៍គួរតែការពារផលប្រយោជន៏រួមបែរជាមានសិទ្ធិនេសាទខុសច្បាប់ទៅវិញ រីឯប្រជានេសាទក្នុងមូលដ្ឋាន សូម្បីតែប្រកបមុខរបរនេសាទស្របច្បាប់នៅព្រែកនេះក៏គ្មានកន្លែងនេសាទដែរ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img