ភ្នំពេញ ៖ នៅថ្ងៃ២៥ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានចុះយកសំណាកបុគ្គលិក នៅទីតាំង Blue Technology ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយលទ្ធផលធ្វើតេស្តរហ័សលើកទី១ គឺអវិជ្ជមានទាំងអស់។ នេះបើតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ តាមទំព័រហ្វេសប៊ុករបស់ខ្លួន។
អនុគណៈកម្មការ បានបន្ថែមថា សំណាកទាំងអស់ នៅបន្តរងចាំលទ្ធផលតេស្ត នៅមន្ទីរពិសោធន៍ និងវិភាគរកមេរោគកូវីដ-១៩ បំប្លែងថ្មីបន្ថែមទៀត។


ជាមួយគ្នានោះ អនុគណៈកម្មការ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ និងសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព៕








អត្ថបទ និងរូបភាពដោយ៖ Puthi News