ប្រធានាធិបតីទើបជាប់ឆ្នោត របស់ប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែ មិនទាន់កាន់តំណែងផ្លូវការលោក Prabowo Subianto បាននិយាយថា រុស្ស៊ីគឺជាមិត្តដ៏អស្ចារ្យ អំឡុងពេលជួបជាមួយលោកប្រធានាធិបតី ពូទីន នៅឯទីក្រុងមូស្គូកាលពីថ្ងៃពុធី។ ប្រធានាធិបតីរុស្ស៊ី លោក វ៉ាឌីមៀ ពូទីន បានទទួលលោកប្រធានាធិបតី Prabowo Subianto ដែលក៏ជារដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ីផងដែរនោះ ដោយបានពិភាក្សាអំពីកិច្ចព្រមព្រៀង ស្តីពីតំបន់ពាណិជ្ជកម្មសេរី រវាងសហគមន៍សេដ្ឋកិច្ចអីរ៉ាស៊ី និងឥណ្ឌូណេស៊ី ពោលគឺក្នុងពេលដែលលោក Subianto > បំពេញទស្សនកិច្ច នៅរុស្ស៊ី។លោក វ៉ាឌីមៀ ពូទីន បានកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះ នឹងដើរតួជាវិជ្ជមាន និងគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ រុស្ស៊ី និងឥណ្ឌូនេស៊ី។ រីឯ លោក Prabowo Subianto បាន ថ្លែងចាត់ទុករុស្សីជា «មិត្តដ៏អស្ចារ្យ»។ គួរឲ្យដឹងដែរថា លោក Subianto បានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីខែកុម្ភៈ ហើយចូលកាន់តំណែង នៅខែតុលា។ បើតាមប្រភពដដែល នៅពេលនោះ លោក ពូទីន បានគូសរំលេចដែរថា លោក Subianto គឺជាមិត្តដ៏យូរលង់ របស់រុស្ស៊ី៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New