30 C
Phnom Penh
Saturday, July 27, 2024

អត្រាអ្នកជំងឺកូវីដ-១៩ចូលព្យាបាលនៅមន្ទីរពេទ្យនៅអាមេរិកកើនលើស១០ម៉ឺននាក់ដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេល៨ខែមកនេះ

ស្តាប់អត្ថបទជាសម្លេង

យោងតាមក្រសួងសុខាភិបាលអាមេរិក ចំនួនអ្នកជំងឺកូវីដ-១៩ចូលព្យាបាលនៅមន្ទីរពេទ្យបានកើនលើស១០ម៉ឺននាក់កាលពីថ្ងៃព្រហស្បតិ៍ពោលគឺជាតួលេខខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៨ខែមកនេះ ខណៈដែលការកើនឡើងនៃករណីឆ្លងដែលបណ្តាលមកពីវ៉ារ្យង់ Delta កំពុងដាក់សម្ពាធទៅលើប្រព័ន្ធសុខាភិបាលអាមេរិក។

ចំនួនអ្នកជំងឺកូវីដ-១៩ចូលសម្រាកនៅមន្ទីរពេទ្យក្នុងសហរដ្ឋអាមេរិកបានកើនឡើងជាង២ដងកាលពីខែមុន។ យោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លង ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ជាមួយមធ្យមក្នុងមួយម៉ោងមានអ្នកជំងឺកូវីដ-១៩ជាង៥០០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងបានចាប់ផ្តើមយ៉ាងលឿននៅដើមឆ្នាំ២០២១, អត្រាចូលព្យាបាលនៅមន្ទីរពេទ្យបានធ្លាក់ចុះ។ ប៉ុន្តែវាបានកើនឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងខែកក្កដានៅពេលដែលវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta ក្លាយជាវ៉ារ្យង់ដែលលេចធ្លោជាងគេ។

បច្ចុប្បន្នភាគខាងត្បូងនៃសហរដ្ឋអាមេរិកគឺជាតំបន់ដែលមានការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ប៉ុន្តែអត្រាចូលព្យាបាលនៅមន្ទីរពេទ្យកំពុងកើនឡើងនៅទូទាំងប្រទេស។

សូមបញ្ជាក់ថា ២.៣%នៃចំនួនអ្នកជំងឺកូវីដ-១៩ដែលចូលព្យាបាលនៅមន្ទីរពេទ្យនៅទូទាំងសហរដ្ឋអាមេរិកគឺជាកុមារ។ កុមារដែលមានអាយុក្រោម១២ឆ្នាំនៅក្នុងប្រទេសនេះមិនមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅឡើយទេ។

យោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ ចន ហូបឃីន (John Hopkins), ករណីឆ្លងជំងឺកូវីដ-១៩នៅអាមេរិកកើនដល់ជាង៣៨លាននាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ក្នុងនោះមានអ្នកស្លាប់សរុបចំនួន៦៣៣,៤៥១នាក់៕

ត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img