25 C
Phnom Penh
Sunday, December 22, 2024

អង្គការលើកលែងទោសអន្តរជាតិថា ស្ត្រី និងក្មេងស្រីរាប់រយនាក់ត្រូវគេរំលោភនៅតំបន់ Tigray របស់អេត្យូពី

អង្គការលើកលែងទោសអន្តរជាតិបានប្រកាសថា  កងកម្លាំងរដ្ឋាភិបាលអេត្យូពី,  កងជីវពលក្នុងតំបន់អាំហារ៉ា (Amhara) និងកងកម្លាំងរដ្ឋាភិបាលអេរីត្រេ  បានចាប់រំលោភជាប្រព័ន្ធនលើស្ត្រី  និងក្មេងស្រីរាប់រយនាក់នៅក្នុងជម្លោះ  នៅតំបន់ធីហ្គ្រេ  (Tigray) ស្ថិតនៅភាគខាងជើងប្រទេសអេត្យូពី។ 

នៅក្នុងផ្នែកមួយនៃរបាយការណ៍ថ្មីរបស់ខ្លួន  អង្គការលេីកលែងទោសអន្តរជាតិបានជួបសម្ភាសន៍ជាមួយក្រុមអ្នករួចជីវិតពីការរំលោភ និងអំពើហិង្សាផ្លូវភេទចំនួន ៦៣នាក់ពីតំបន់ធីហ្គ្រេ  (Tigray) ព្រមទាំងបុគ្គលិកសុខាភិបាលដែលកំពុងធ្វើការជាមួយអ្នករួចជីវិត។

ក្នុងចំណោមអ្នករួចជីវិតទាំងនោះ ជនរងគ្រោះ ៣៨នាក់បាននិយាយថា ការរំលោភនេះប្រព្រឹត្តដោយក្រុមទាហានរបស់ប្រទេសអេរីត្រេ។

មន្ត្រីស្រាវជ្រាវនៃអង្គការរលេីកលែងទោសអន្តរជាតិបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា   «ក្រុមជនរងគ្រោះត្រូវបានគេឃុំខ្លួនជាង ២៤ម៉ោង និងក្នុងករណីខ្លះគឺជាច្រើនសប្តាហ៍ ហេីយពួកគេត្រូវបានរំលោភដោយក្រុមទាហាន»។ 

ប្រទេសអេត្យូពី និងអេរីត្រេបានរិះគន់របាយការណ៍នេះ  ដោយក្រសួងការបរទេសអេត្យូពីបានថ្លែងថា  រដ្ឋាភិបាល «ថ្កោលទោសអំពើហិង្សាផ្លូវភេទនៅគ្រប់កាលៈទេសៈ រួមទាំងក្នុងស្ថានភាពជម្លោះ ហើយមានគោលនយោបាយគ្មានការអត់ឱន»។

សង្គ្រាមរយៈពេល  ៨ខែបានផ្ទុះឡើងនៅក្នុងខែវិច្ឆិការវាងកងកម្លាំងរដ្ឋាភិបាលអេត្យូពី  និងកងកម្លាំងបះបោរនៅក្នុងតំបន់ធីហ្គ្រេ  (Tigray) នៅពេលដែលនាយករដ្ឋមន្រ្តីប្រទេសអេត្យូពីបានបញ្ជាឱ្យមានការវាយលុកប្រឆាំងនឹងកងកម្លាំងបះបោរនៅក្នុងតំបន់នេះ។  នៅពេលនោះកងកម្លាំងរបស់ប្រទេសអេរីត្រេក៏បានចូលរួមជួយកងកម្លាំងរដ្ឋាភិបាលអូត្យូពីដែរ។ 

ការប្រយុទ្ធគ្នានេះបានបង្ខំឲ្យមនុស្សជាង ២លាននាក់ភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ  ហើយមនុស្សជាង ៥ម៉ឺននាក់បានភៀសខ្លួនចូលទៅក្នុងប្រទេសស៊ូដង់ដែលនៅជិតខាង៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img