ខេត្តកណ្តាល ៖ថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង ២៨ នាទី ព្រឹក មានករណីអគ្គីភ័យភោជនីយដ្ឋាន ឌីជី នៅចំណុច ភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល ។
+ ប្រភេទសំណង់: ធ្វើអំពីថ្មមានទំហំ ទទឹង ៣៥ម៉ែត្រ បណ្តោយ ៥០ម៉ែត្រ ។
+ សម្ភារៈខូចខាតរួមមាន:
– សាឡុងពូក
– កង្ហារម៉ាសុីនត្រជាក់ ។
+ រថយន្តជំនួយ:
– រថយន្តពន្លត់អគ្គីភ័យរបស់ អធិការដ្ឋាននគរបាលស្រុកពញាឮ ០១ គ្រឿង
– រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកឧដុង្គនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ០១ គ្រឿង
– រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ០១ គ្រឿង ។
– រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានស្រុកសាមគ្គីមានជ័យនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង ០១ គ្រឿង ។
– សរុបរថយន្តពន្លត់អគ្គីភ័យចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ ១២ រថយន្ត ។
+ មូលហេតុ: បណ្តាល មក ពី ឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ។
+ គ្រោះថ្នាក់មនុស្ស: គ្មាន ។
+ ករណីអគ្គីភ័យខាងលើមិនបណ្ដាលឱ្យឆេះរាលដាលនិងប៉ះពាល់ដល់ផ្ទះអ្នកដទៃឡើយ និងរលត់ជាស្ថាពរនៅវេលាម៉ោង ១១:៤០នាទី ។
អត្ថបទ និងរូបភាពដោយះ Puthi News