កំពង់ស្ពឺ៖ អគ្គិភ័យបានឆាបឆេះផ្ទះ និងហាងលក់សម្ភារៈកូនក្មេង នៅយប់ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២៤:និង៤៥នាទី ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នគរបាលក្រុងច្បារមន បានឲ្យដឹងថា ករណីអគ្គិភ័យឆេះផ្ទះ ០២ល្វែង ដែលមានម្ចាស់ឈ្មោះ សុឹម ស្រីណែត និងប្តីឈ្មោះ សន វាសនា ដែលមានមុខរបរលក់សម្ភារៈក្មេង និងម្សៅទឹកដោះគោ។
ហេតុការណ៍ខាងលេីបានបំផ្លិចបំផ្លាញនូវទ្រព្យសម្បត្ដិនិងបង្ករបួសម្ចាស់ផ្ទះឈ្មោះសុឹម ស្រីណែត ,ឆេះផ្ទះចំនួន០២ល្វែង មានទំហំ១០ម៉ែត្រ×២៦ម៉ែត្រ ធ្វើអំពីថ្មចាក់ប្លង់សេ១សន្លឹកកន្លះ និងសម្ភារៈជាច្រើនទៀត។ ចំពោះមូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។
ក្នុងកិច្ចប្រតិបត្តិការកំលាំងនគរបាលបានជួយអន្ដរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ទឹកសរុប១៥ឡាន រថយន្តស្នងការដ្ឋាន ក្រុងច្បារមន និងស្រុកសំរោងទង៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News