25 C
Phnom Penh
Wednesday, December 25, 2024

អគ្គិភ័យឆាប់ឆេះផ្ទះស្តុកគ្រឿងអគ្គិសនីទាំងព្រឹកនៅក្នុងសង្កាត់ទំនប់ទឹកបណ្តាលឱ្យមន្រ្តីនគរបាលពន្លត់អគ្គិភ័យម្នាក់រងរបួសរលាកភ្លើង

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ អគ្គីភ័យឆាបឆេះផ្ទះស្តុកគ្រឿងអគ្គិសនីមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញ អន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើង នៅ ម៉ោង ៦និង ៤០នាទីព្រឹក ថ្ងៃទី១៩ សីហា ឆ្នាំ ២០២១ នៅចំនុចផ្ទះលក់គ្រឿងអគ្គិសនី នៅតាមបណ្ដោយផ្លូវ៤០៤ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ទីតាំងផ្ទះល្វែងជាកន្លែងស្តុកគ្រឿងអគ្គិសនីនៅជាន់ទី២  ស្រាប់តែឃើញមានហ៊ុយផ្សែងខ្មៅចេញពីជាន់ទី២ លាយជាមួយអណ្ដាតភ្លើងឆេះសន្ធោសន្ធៅ ទើបបង្កឱ្យមានការផ្អើលដល់ប្រជាពលរដ្ឋ ស្រែក ឆោឡោថា មានភ្លើងឆេះ ទើបបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរនោះជួយយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ អស់ជាច្រើនបំពង់ តែតែមិនអាចគ្រប់គ្រង អណ្ដាតភ្លើងបាន ទើបបាននាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយរថយន្ដពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍ផងដែរ។

មន្រ្តីជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ក្នុងហេតុការណ៍នេះ គឺកម្លាំងលំបាកក្នុងការជួយបាញ់ពន្លត់ដោយសារតែក្នុងផ្ទះបានស្តុកគ្រឿងអគ្គីសនីពេញផ្ទះតែម្ដង។

សមត្ថកិច្ចបានឱ្យដឹងថា ករណីអគ្គិភ័យនេះសង្ស័យ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហើយនៅក្នុងហេតុការណ៍នេះបណ្ដាលនាយរងផ្នែកកោសល្យវិច្ច័យម្នាក់ នៃការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋានរាជធានីភ្នំពេញ គឺលោក ឌួង ចាន់សិត្យា អាយុ៣១ឆ្នាំ ជួបគ្រោះថ្នាក់រងរបួសរលាកភ្លើង ខណៈពេលសម្រុកចូលទៅបាញ់ទឹកពន្លត់ភ្លើងកាលពីព្រឹកមិញនោះ តែមិនមានការរាលដាលដល់ ផ្ទះរបស់ប្រជាពលរដ្ឋជិតខាងនោះទេ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img