26 C
Phnom Penh
Saturday, July 27, 2024

អគ្គិភ័យឆាបឆេះស្នាក់ការជនជាតិចិនមួយកន្លែងជាប់ផ្លូវ៦០ម៉ែត្រយ៉ាងសន្ធោសន្ធៅ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ  ៖  អគ្គិភ័យបានឆាបឆេះទីស្នាក់ការរបស់ជនជាតិចិនយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តអន្តរាគមន៍ជាច្រើនគ្រឿងមកបាញ់ពន្លត់។ ហេតុការណ៍នេះបានកើតឡើង  នៅម៉ោង១០ និង៤០នាទីយប់ថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២១ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ  ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

 ប្រភពពត៌មានពីកម្មករដែលស្នាក់នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញអណ្ដាតភ្លើងឆាបឆេះចេញពីកន្លែងការិយាល័យស្នាក់ការរបស់ជនជាតិចិន។ ឃើញដូច្នេះគាត់ និងកម្មករដែលធ្វើការជាមួយគ្នាបានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់ជាច្រើនបំពង់ដែរតែមិនរលត់ អណ្ដាតភ្លើងបានឆេះកាន់តែខ្លាំងឡើងៗ លាយឡំជាមួយនឹងផ្សែងខ្មួលខ្មាញ់ ហើយភ្លាមនោះដែរ ពួកគាត់បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកជួយអន្តរាគម៍ និងហៅរថយន្តរពន្លត់អគ្គិភ័យមកបាញ់អស់ចំនួន៥គ្រឿង  អគ្គិភ័យក៏បានរលត់ទៅវិញជាស្ថាពរនៅ វេលាម៉ោង១១  និង៣០នាទី យប់ថ្ងៃដដែល ។

សមត្ថកិច្ចបានឱ្យដឹងដែរថា  គ្រោះអគ្គិភ័យបណ្តាលមកមកពីឆ្លងចរន្តអគ្គីសនី ហើយក្នុងហេតុការណ៍នេះមិនបង្កឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ គ្រាន់តែឆេះខូចខាតសម្ភារប្រើប្រាស់ក្នុងបន្ទប់ ចំនួន២ បន្ទប់ ប្រភេទសំណង់  ផ្ទះទូកុងទីន័រ ទំហំ ៤x៨។  

សមត្ថកិច្ចបានឱ្យដឹងថាក្រុមហ៊ុនមានឈ្មោះ MCC Office និងមានតំណាងម្ចាស់ក្រុមហ៊ុន ឈ្មោះ ប៊ិន ស៊ិនណារុង ភេទ ប្រុស អាយុ ៣៨មុខរបរ  អ្នកគ្រប់គ្រង។

ក្នុងប្រតិបត្តិការប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ  ចំនួន ៣គ្រឿងប្រើប្រាស់អស់ចំនួន៤ឡាន ស្មើរនឹង១៦ម៉ែ្រតគីប រថយន្តក្រសួងមហាផ្ទៃ ២ គ្រឿង ប្រើប្រាស់អស់ចំនួន ២ គ្រឿង ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img