30 C
Phnom Penh
Saturday, July 27, 2024

ហេតុអីបានជាសភាតំណាងរាស្ត្រអាមេរិក មិនអាចបោះឆ្នោតជំនួសលោកស្រី ណាន់ស៊ី ផេឡេស៊ីបាន?

(វ៉ាស៊ីនតោន)៖ ជាលើកដំបូងក្នុងរយៈពេលជិតមួយស.វមកនេះ សភាតំណាងរាស្ត្រអាមេរិកបានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានរបស់ខ្លួន ខណៈលោក Kevin McCarthy មកពី គណបក្សសាធារណរដ្ឋមិនអាចទទួលបានសំឡេងភាគច្រើនគ្រប់គ្រាន់ ដើម្បីឡើងកាន់តំណែងបន្តពីលោកស្រី ណាន់ស៊ី ផេឡេស៊ី មកពីគណបក្សប្រជាធិបតេយ្យនោះឡើយ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣។

លោក Kevin McCarthy មិនអាចទទួលបានសំឡេងភាគច្រើនគ្រប់គ្រាន់ ដោយសារតែសមាជិកមួយចំនួននៅក្នុងគណបក្សរបស់លោក បោះឆ្នោតជំទាស់កាលពីថ្ងៃអង្គារសប្ដាហ៍នេះ មុននឹងសមាជិក សភាតំណាងរាស្ត្របោះឆ្នោតលើកពេលកិច្ចប្រជុំលើកដំបូងរបស់ខ្លួនទៅពេលក្រោយវិញ។ គណបក្សសាធារណរដ្ឋបានទទួលជ័យជម្នះគ្រប់គ្រងសភាតំណាងរាស្ត្រយ៉ាងប្រផិតប្រផើយ នៅក្នុងការ បោះឆ្នោតពាក់កណ្ដាលអាណត្តិកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ហើយលោក McCarthy ត្រូវបានជ្រើសរើសជាបេក្ខភាពប្រធានសភាតំណាងរាស្ត្រ។ ដើម្បីអាចកាន់តំណែងជាប្រធានសភាតំណាងរាស្ត្រ លោក McCarthy ត្រូវការសំឡេងគាំទ្រភាគច្រើន ២១៨សំឡេងទាំងពីសមាជិកសភាតំណាងរាស្ត្រដែលមានវត្តមាន និងអវត្តមានក្នុងការបោះឆ្នោត។

ប៉ុន្តែ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក Kevin McCarthy ទទួលបានសំឡេងគាំទ្រត្រឹមតែ ២០៣សំឡេងប៉ុណ្ណោះ ខណៈសមាជិកសភាតំណាងរាស្ត្រសាធារណរដ្ឋដល់ទៅ ១៩នាក់ បានបោះឆ្នោតប្រឆាំងនឹងការតែងតាំងរូបលោកជាប្រធានសភាតំណាងរាស្ត្រថ្មី នៅក្នុងការបោះឆ្នោត ២ជុំលើកដំបូង។ នៅក្នុងការបោះឆ្នោតជុំទី៣ សំឡេងគាំទ្រលោក McCarthy បានធ្លាក់មកនៅត្រឹម ២០២សំឡេង។

គួរបញ្ជាក់ថា លោក Kevin McCarthy ជាអ្នកសាធារណរដ្ឋមកពីរដ្ឋកាលីហ្វ័រញ៉ា ធ្លាប់បានកាន់តំណែងជាមេដឹកនាំសំឡេងភាគតិចនៃសភាតំណាងរាស្ត្រអាមេរិក បន្ទាប់ពីគណបក្សប្រជាធិបតេយ្យ គ្រប់គ្រងសំឡេងភាគច្រើននៅក្នុងឆ្នាំ២០១៩។ សមាជិកសភាតំណាងរាស្ត្រអាមេរិកនឹងត្រូវកោះប្រជុំជាថ្មីនៅថ្ងពុធសប្ដាហ៍នេះ ហើយនឹងរៀបចំការបោះឆ្នោត រហូតទាល់តែបេក្ខភាព ប្រធានសភាតំណាងរាស្ត្រទទួលបានសំឡេងគាំទ្រភាគច្រើន និងក្នុងពេលជាមួយគ្នា សភាតំណាងរាស្ត្រនឹងនៅតែមិនអាចដំណើរការជាប្រក្រតី ដោយគ្មានប្រធាននោះទេ៕
ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img