30 C
Phnom Penh
Saturday, July 27, 2024

ស្លាប់ក្រោយពីមានបញ្ហាសុខភាពបើករត់ រថយន្តធ្លាក់ចិញ្ចើមផ្លូវ នៅក្រុងបានលុង

ស្តាប់អត្ថបទជាសំឡេង

រតនគិរី៖ ប្រធានសាខាធនាគារ ABA ប្រចាំខេត្តរតនគិរីម្នាក់ បានស្លាប់ក្រោយពីមានបញ្ហាសុខភាព បើករថយន្តធ្លាក់ចិញ្ចើមផ្លូវត្រង់ចំណុចផ្លូវ កែងស្ថិតក្នុងភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុងកាលពីវេលាម៉ោង២១:១៥នាទីយប់  ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។

លោកវរសេនីយ៍ទោម៉ៅ ភារម្យអនុប្រធានការិយាល័យចរាចរណ៍ នៃស្នងការនគរបាល ខេត្តរតនគិរីបាន ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ថាជនរងគ្រោះឈ្មោះសយ សារ៉ុម មុខងារប្រធានសាខាធនាគារ ABA ប្រចាំខេត្តរតនគិរីស្នាក់នៅផ្ទះជួលស្ថិតក្នុង ភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង បើកបរម្នាក់ឯង ដោយរថយន្តម៉ាកលុច្សស៊ីស៤៧០ ព៌ណស ពាក់ស្លាកលេខភ្នំពេញ 2S-9873 (ស្លាប់ក្រោយបញ្ជូនមកកាន់មន្ទីរពេទ្យ)។ លោកបន្តថាជនរងគ្រោះមានបញ្ហាសុខភាពបើកបរជិតមកដល់គោលដៅ(ផ្ទះជួលស្នាក់នៅ)តែអកុសលជួបគ្រោះភ័យគួរឱ្យសោកសៅបែបនេះ។ បច្ចុប្បន្នសព ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅភ្នំពេញ ធ្វើបុណ្យតាមប្រពៃណីខ្មែរ រីឯរថយន្តរក្សាទុកបណ្តោះអាសន្ន នៅស្នងការនគរបាលខេត្តរតនគិរី៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img