30 C
Phnom Penh
Saturday, July 27, 2024

ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ មនុស្សជិត ៤០០០នាក់ ត្រូវបានជម្លៀសទៅទីទួលសុវត្ថភាព

បន្ទាយមានជ័យ៖ ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ នៅខេត្តបន្ទាយមានជ័យ កំពុងរងគ្រោះដោយទឹកជំនន់លិចធ្ងន់ធ្ងរ និងត្រូវបានជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពជិត ១ពាន់គ្រួសារហើយរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានឱ្យដឹងថា ក្រុងសិរីសោភ័ណមាន៧សង្កាត់ ស្មើ៣៨ភូមិ ត្រូវបានរងគ្រោះដោយទឹកជំនន់ ជន់លិចផ្ទះមានចំនួន២,៧៧៧គ្រួសារ ស្មើមនុស្សរាយចំនួន១១,១៦៥នាក់ (ស្រី៥,៧៦៣នាក់) និងជម្លៀសប្រជាពលរដ្ឋដែលលិចស្ថានភាពធ្ងន់ធ្ងររកទីទួលសុវត្ថិភាពមានចំនួន៧៤៧គ្រួសារ ស្មើមនុស្សរាយចំនួន៣,០២២នាក់ (ស្រី១,៥៤១នាក់) លិចដំណាំស្រូវចំនួន៥,៩៩៨ហិកតា ដំឡូងមីចំនួន៨១ហិកាត ដំណាំរួមផ្សំចំនួន៣២ហិកតា លិចសាលារៀន៧កន្លែង វត្តចំនួន១ ទឹកលិចផ្លូវចំនួន១៥៣ខ្សែ ប្រវែង១០៣,៣៩៨ម៉ែត្រ។

ជាមួយគ្នានេះ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានឱ្យដឹងដែរថា ស្រុកមង្គលបូរីមាន១០ឃុំ ដែលរងគ្រោះដោយទឹកជំនន់ បណ្តាលឱ្យលិចលង់ផ្ទះប្រជាពលរដ្ឋចំនួន ២,១៨៦គ្រួសារ ស្មើមនុស្សចំនួន៩,៥៦១នាក់(ស្រី៤,៨៣១នាក់) និងត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពចំនួន ២២៩គ្រួសារ ស្មើមនុស្សចំនួន៩៥០នាក់(ស្រី៤៣៤នាក់) និងប៉ះពាល់ដំណាំស្រូវចំនួន៧,៥៣៨ហិកតា ដំណាំរួមផ្សំចំនួន២៣ហិកតា សត្វពាហនៈចំនួន១៣៩ក្បាល លិចសាលារៀន១១កន្លែង លិចវត្តចំនួន៣កន្លែង មណ្ឌលសុខភាពលិចផ្លូវ១០១ខ្សែរប្រវែង៦៥,៣៣០ម៉ែត្រ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img