26 C
Phnom Penh
Sunday, December 1, 2024

ស្រុកគិរីវង់ ខេត្តតាកែវ សមត្ថកិច្ច បំផ្លាញដំណាំកញ្ឆាខុសច្បាប់៤ទីតាំង នៅលើផ្ទៃដី៤៣៧ម៉ែត្រការ៉េ

ស្តាប់អត្ថបទជាសំឡេង

តាកែវ៖ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ប៉ុស្តិ៍ ឡើងលើភ្នំស្វែងរុករក និងកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់ បានចំនួន៤ទីតាំង និងអាងស្តុបទឹកចំនួន៤ នៅចំណុចដុបដាដំរីលេង ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីដាំដុះប្រមាណ ៤៣៧ម៉ែត្រការ៉េ។

ក្នុងប្រតិបត្តិការដែលបានធ្វើឡើងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បន្តចុះជាប្រចាំ ក្នុងការបង្ការទប់ស្កាត់បង្រ្កាបបទល្មើស ដំណាំកញ្ឆាខុសច្បាប់ឱ្យដូចភ្លៀងរលឹម ជាពិសេសអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

ទោះយ៉ាងនេះក៏ដោយ ជនល្មើសទេត្រូវបានរត់គេចខ្លួន ហើយដំណាំកញ្ឆាត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។ ក្នុងករណីនេះកម្លាំង ជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងជាអ្នកដាំដំណាំកញ្ឆា ដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img