26 C
Phnom Penh
Saturday, July 27, 2024

ស្ពានអាកាស និងផ្លូវក្រោមដីនៅចោមចៅ សម្រេចបាន ៨០%ហើយ សង្ឃឹមកាត់បន្ថយការកកស្ទះចរាចរបានច្រើននៅតំបន់នោះ

ភ្នំពេញ៖ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សាងសង់សម្រេចលទ្ឋផលបាន ៨០ភាគរយនៃគម្រោងហើយ គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដែលសង្ឈឹមថា នឹងជួយកាត់បន្ថយបានការកកស្ទះចរាចរណ៍បាននៅតំបន់នោះ។ 

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ការដ្ឋាននេះនឹងបញ្ចប់ការសាងសង់នៅចុងខែមិនា ឆ្នាំ២០២២ ខណៈស្ពានអាកាស និងផ្លូវក្រោមដីនេះក៏ត្រូវបានបើកឱ្យដំណើរការជាបណ្តោះអាសន្ននៃផ្នែកខ្លះហើយដែរ ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ផ្លូវក្រោមដីនេះជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី មានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង ៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត ។ ស្ពាននេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ រដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល ៣០ខែ និងចំណាយថវិការសាងសង់ប្រមាណ ២២លានដុល្លាអាមេរិក៕

អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img