30 C
Phnom Penh
Monday, December 2, 2024

ស្ថានទូតកម្ពុជា នៅឥណ្ឌា ជួយអន្តរាគមន៍ធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋ និងនិស្សិតចំនួន១៩៣ អង្គ/នាក់ ជាប់គាំងនៅឥណ្ឌា

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសឥណ្ឌា សូមប្រគេន និងជូន ដំណឹងដល់សាធារណជនមេត្តាជ្រាបថា ស្ថានឯកអគ្គរាជទូតកម្ពុជាបានសម្របសសម្រួល ជាមួយអាជ្ញាធរឥណ្ឌា សូមអនុញ្ញាតិធ្វើការហោះហើរឱ្យក្រុមហ៊ុនស្កាយអង្គរអ៊ែរឡាញ (Sky Angkor Airline) ដឹកប្រជាពលរដ្ឋ និងនិស្សិតខ្មែរចំនួន៧២នាក់ ត្រឡប់ទៅប្រទេសកម្ពុជាវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស ទើបទទួលបានថ្ងៃនេះ។

ប្រជាពលរដ្ឋ និងនិស្សិតទាំង៧២នាក់នេះ នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះ លេខ SWM 6489 នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៨:១០ នាទី (ម៉ោងនៅកម្ពុជា) ក្នុងការចេញដំណើរនេះក៏នឹងមានមន្ត្រីស្ថានទូតទទួល បន្ទុកផ្នែកការងារ កុង ស៊ុលជួយសំរួល និងជូនដំណើរទៅព្រលានយន្តហោះអន្តរជាតិឥន្ទគន្ធី (Indira Gandhi International Airport) ក្រុងញូដែលដែរ ។

សូមជម្រាបដែរថា៖ ចាប់តាំងពីខែមករា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា បានយកចិត្តទុកដាក់ធ្វើការសម្របសម្រួល ប្រគេន និងជូនព្រះសង្ឃ ពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសឥណ្ឌា ចំនួន១៩៣ អង្គ/នាក់៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img