តាមសេចក្តីរាយការរបស់ South China Morning Post កាលពី ថ្ងៃពុធទី៧ខែសីហា, បញ្ជាការដ្ឋានភូមិភាគខាងត្បូង របស់យោធាចិនប្រកាសថា កុងទ័ពខ្លួនបានធ្វើសមយុទ្ធសាកល្បងសមត្ថភាពវាយប្រហារនេះ នៅដែនទឹក Scarborough Shoal ឬចិនហៅថា កោះ ហឹងយាន។ ដែនទឹកមួយនេះ ត្រូវបានទាមទារយកមកគ្រប់គ្រងទាំងពីសំណាក់ភាគីចិននឹងហ្វីលីពីន ខណៈវាមានចម្ងាយប្រហែល២២០គីឡូម៉ែត្រ នៅភាគខាងលិចកោះ Luzon របស់ហ្វីលីពីន។ទីក្រុងប៉េកាំង អះអាងថា «រាល់សកម្មភាពយោធាដែលរំខានដល់សមុទ្រចិនខាងត្បូង បង្កើតជាចំណុចក្តៅ និងបំផ្លាញដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ត្រូវតែគ្រប់គ្រងឲ្យបាន”។ សមយុទ្ឋសាកល្បងសមត្ថភាពវាយប្រហារនេះ ធ្វើឡើងនៅថ្ងៃតែមួយ ដែលសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងហ្វីលីពីន ក៏ធ្វើសមយុទ្ធយោធារួមគ្នាផងដែរ ក្នុងសមុទ្រចិនខាងត្បូង។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រមុខយោធានៃប្រទេសទាំងបួន បានប្តេជ្ញារក្សាសិទ្ធិសេរីភាពនៃការធ្វើនាវាចវ័ណ៍និងហោះហើរ ហើយប្រើប្រាស់សមុទ្រនឹងដែនអាកាសតាមការអនុញ្ញាតក្រោមច្បាប់អន្តរជាតិ។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New