ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ ទាក់ទងនឹងលទ្ធផល នៃចំណាត់ការ របស់សមត្ថកិច្ច ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត Rolls Roy ពណ៌ស ផ្លាកលេខ កម្ពុជា MR.IDOL ដែលបានបេីកបុកបង្គោលភ្លេីង និងរបាំងពុះចែកផ្លូវ ត្រង់ចំណុចមុខវិហារចិន មហាវិថីសហព័ន្ធរុស្ស៉ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីយប់ម៉ោង ២:២០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ អ្នកបើកបរជា បងប្រុស អតីតភរិយា លោក ឌួង ឆាយ។ នេះយោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីគ្រោះថ្នាក់ចរាចរណ៍នេះភ្លាម សមត្ថកិច្ចជំនាញ បានចុះធ្វេីការពិនិត្យនៅជុំវិញ និងបរិវេណកន្លែងកេីតហេតុ រកមិនឃេីញមានកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីសកម្មភាពពេលកេីតហេតុ នោះទេ។ សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក បានធ្វេីការនាំយករថយន្តបង្កហេតុយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងបានធ្វេីការកោះហៅម្ចាស់រថយន្តបង្ក ឱ្យចូលខ្លួន បំភ្លឺ និងទទួលខុសត្រូវ លេីករណីបង្កនេះ។
ក្រោយពីធ្វេីការស្រាវជ្រាវ និងស្តាប់ចម្លេីយរបស់ឈ្មោះ ចិន ពុទ្ធឆាត ភេទប្រុស ជាតំណាងម្ចាស់រថយន្ត បានបញ្ជាក់ថា អ្នកបេីករថយន្តបង្កគ្រោះថ្នាក់ គឺឈ្មោះ ដេត ឫទ្ធី ភេទប្រុស ជាបងប្រុសបង្កេីតរបស់ម្ចាស់រថយន្ត។ ជាមួយគ្នានោះដែរឈ្មោះ ដេត ឫទ្ធី ក៏បានចូលខ្លួនមកបំភ្លឺ និងបញ្ជាក់ចំពោះមុខសមត្ថកិច្ចថា ខ្លួន ពិតជាអ្នកបេីករថយន្ត Roll Roy របស់ប្អូនស្រីគាត់ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន ដោយគាត់បានធ្វេីដំណេីរចេញពីហាងមួយកន្លែង នៅជិតផ្សារTK ក្នុងគោលបំណងទៅផ្ទះនៅខណ្ឌពោធិ៍សែនជ័យ ដល់កន្លែងកេីតហេតុ បានជែងរថយន្តមួយគ្រឿង ក៏ជ្រុលចង្កូតទៅបុករបាំងថ្ម និងបង្គោលភ្លេីងបំភ្លឺផ្លូវ ។
ដោយទទួលស្គាល់នូវកំហុស ជនបង្កក៏បានយល់ព្រម សម្របសម្រួលបញ្ចប់ ដោយបានសងសំណងទៅមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ។ ម្យ៉ាងវិញទៀត ករណីគ្រោះថ្នាក់នេះក៏មិនបានបង្កឱ្យមានមនុស្សរងរបួសឡេីយ ជាមួយនោះដែរខាងមន្ទីរសាធារណ:ការ ក៏មិនបានដាក់ពាក្យបណ្តឹងលេីករណីនេះដែរ ដោយគ្រាន់តែទាមទារសំណងយកមកជួសជុលការខូចខាតតែប៉ុណ្ណោះ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការអនុវត្តច្បាប់ យោងទៅលេីភស្តុតាងច្បាស់លាស់ មិនមែនជាការចោទប្រកាន់ខុស ឬត្រូវ ទៅតាមការគិត ឬនឹងឃេីញនោះទេ ។ បេីមានភស្តុតាងច្បាស់លាស់ សមត្ថកិច្ចជំនាញនឹងចាត់ការតាមវិធានការច្បាប់ ហេីយបេីគ្មានភស្តុតាងច្បាស់លាស់នោះទេ ក្នុងនាមជាអ្នកអនុវត្តច្បាប់មិនអាចចោទប្រកាន់បុគ្គលណាម្នាក់បានថា អ្នកនោះជាអ្នកបេីកបរ អ្នកនេះជាបេីកបរក្នុងស្ថានភាពស្រវឹង ឬហេតុផលណាមួយដោយគ្មានភស្តុតាងបានឡេីយ៕
អត្ថបទ និងរូបភាពដោយ៖Puthinews