30 C
Phnom Penh
Friday, October 25, 2024

សូមលោកឪពុក អ្នកម្តាយ អាណាព្យាបាល តាមដាន និង សួរនាំយកចិត្តទុកដាក់កូនៗ ជាប្រចាំ ប្រាប់ថា មករៀន គេចសាលាមកលេងទឹក លង់ស្លាប់

កណ្តាល៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៤៖៣០នាទីរសៀល មានករណីមនុស្សបាត់ខ្លួន (លង់ទឹក) នៅចំណុចកន្លែងកំសាន្ត ក្បាលកោះខ្សាច់ទន្លា ស្ថិតក្នុងភូមិក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង។ ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះហន្តរាយខេត្ត រដ្ឋបាលស្រុកស្អាង មេឃុំកោះខ្សាច់ទន្លា លោកមេភូមិពាក់ព័ន្ធ ចុះពិនិត្យទីតាំងកើតហេតុ បានបញ្ជាក់ថាចំណុចកន្លែងកំសាន្តក្បាលកោះខ្សាច់ទន្លា ស្ថិតនៅភូមិក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល មានក្មេងសិស្សសាលាមួយចំនួន (សុទ្ធតែក្មេងប្រុស) អាយុប្រហែល១៨-១៩ឆ្នាំ បានមកកំសាន្តនៅចំណុចកើតហេតុ ដោយនាំគ្នាចុះងូតទឹកកំសាន្តសប្បាយ។ ខណៈពេលក្រុម យុវជនសិស្សសាលាខាងលើ កំពុងងូតទឹកលេង ស្រាប់តែមាន ភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំង បានធ្វើឲ្យយុវជនសិស្សសាលាចំនួន ៣រូប ត្រូវបានខ្យល់បក់ទៅកាន់កន្លែងដែលមានទឹកកាន់តែជ្រៅ ពេលនោះមានយុវជនជាសិស្សពីរនាក់ បានតោងពោងជាប់ និងម្នាក់ទៀត បានធ្លាក់ចូលទៅក្នុងទឹកដែលមានជម្រៅជ្រៅជាមុន និងបានលិចបាត់ខ្លួននៅឡើយ រកពុំទាន់ឃើញ។

ចំណែកយុវជនពីរនាក់ទៀតបានព្យាយាមតោងពោងជាប់ និងបានទូកដរចម្លងដែលនៅជិតនោះជួយសង្គ្រោះបានមិនមានប៉ះពាល់ដល់អាយុជីវិតឡើយ ។

យុវជនកំពុងបាត់ខ្លួនមានឈ្មោះ ថេង បញ្ញា ថ្ងៃខែឆ្នាំកំណើត ១៣.០៦.២០០៨ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ជាសិស្សថ្នាក់ទី ៨ នៃវិទ្យាល័យហ៊ុនសែនស្អាង។

អាជ្ញាធរពាក់ព័ន្ធ សហការជាមួយក្រុមជំនាញ កំពុងព្យាយាមស្វែងរកជនបាត់ខ្លួនដោយប្រើប្រាស់កម្លាំង និងទូកចំនួន ០៣គ្រឿង ដើម្បីស្វែងរកសាកសព និងបានស្វែងរកឃើញនៅវេលាម៉ោង ១៦៖០០នាទីរសៀល នៅត្រង់ចំណុចដែលបានលិចបាត់ និងបានស្រង់សាកសព យកមកប្រគល់ជូនអាណាព្យាបាល យកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img