30 C
Phnom Penh
Saturday, July 27, 2024

សូមប្រុងប្រយ័ត្ន ! រដ្ឋបាលខេត្តបាត់ដំបងបានប្រកាសចំនួនអ្នកឆ្លងកូវីដ១៩និងអ្នកស្លាប់នៅតែមានចំនួនច្រើនជារៀងរាល់ថ្ងៃ។

ស្តាប់អត្ថបទជាសម្លេង

បាត់ដំបង៖ រហូតមកដល់នឹងពេលនេះស្ថានភាពនៃជំងឺកូវីដ-១៩ សម្រាប់ខេត្តបាត់ដំបង នៅតែមានមនុស្សឆ្លងថ្មី និងករណីស្លាប់ជារៀងរាល់ថ្ងៃ ជាក់ស្តែងបើយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តបាត់ដំបង ចុះថ្ងៃទី0៧ ខែកញ្ញា ឆ្នាំ២០២១ ដែលទទួលបានពីលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី0៨ ខែកញ្ញា នេះ បានបញ្ជាក់ថា មន្ត្រីជំនាញសុខាភិបាលនៃរដ្ឋបាលខេត្ត បានប្រកាសរកឃើញអ្នកវិជ្ជមានថ្មី ចំនួន៧៥នាក់ ក្នុងនោះអ្នកជាប់ពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៣០នាក់ ពលករទើបវិលត្រឡប់មកពីប្រទេសថៃ ចំនួន៤៥នាក់។

លោក សឿម ប៊ុនរិទ្ធិ ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺ៣កុំ ៣ការពារបន្តទៀត ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ កុំឱ្យឆ្លងចូលទៅក្នុងសហគមន៍ ។

សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឆ្លងជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះខេត្តបាត់ដំបង មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៦   ៣៨១នាក់ បានព្យាបាលជាសះស្បើយចំនួន៥ ២៨៦នាក់ មានករណីស្លាប់ចំនួន៨៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមបណ្តាស្រុកនានា ក្នុងខេត្តបាត់ដំបង ចំនួន១០០៨នាក់ ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img