28 C
Phnom Penh
Wednesday, December 4, 2024

សូមកុំបំផ្លាញខ្លួនអ្នក គ្រួសារអ្នក និងសង្គមជាតិអ្នក នៅថ្ងៃភ្ជុំបិណ្ឌ

ដើម្បីជាការរួមចំណែក ក្រើនរំឭកដល់បងប្អូនទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សមាគមសិល្បករខ្មែរ បានផលិតវីដេអូអប់រំខ្លីមួយ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដោយមានការចូលរួមផ្ញើសារដ៏មានអត្ថន័យ និងខ្លឹមសារពីលោកជំទាវប្រធានសមាគម និងសិល្បករសិល្បការិនីជាច្រើនរូប។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានមានប្រសាសន៍ថា៖«សូមកុំឱ្យភាពសប្បាយរីករាយនៅក្នុងគ្រួសារអ្នកនាឱកាសបុណ្យភ្ជុំបិណ្ឌ ឬបុណ្យនានា ប្រែក្លាយជាទុក្ខដោយសារតែរូបអ្នកធ្លាក់ខ្លួនប្រើ ឬញៀនគ្រឿងញៀន។ សូមកុំធ្វើឱ្យខ្លួនអ្នក គ្រួសារអ្នក សង្គមជាតិអ្នក ឈឺចាប់ដោយសារតែរូបអ្នក»។

វីដេអូនេះ ក៏ផលិតឡើងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដើម្បីអប់រំ ផ្ញើសារក្រើនរំឭក និងការផ្សព្វផ្សាយវិធានការច្បាប់នានាលើអ្នកប្រើប្រាស់ អ្នកជួញដូរគ្រឿងញៀន ដើម្បីឈានដល់ការលប់បំបាត់គ្រឿងញៀនពីកម្ពុជាផងដែរ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img