27 C
Phnom Penh
Sunday, July 14, 2024

សុីឈ្នួលដឹកឈើ ជួបគ្រោះថ្នាក់ចរាចរណ៍ រអិលឈើសង្កត់ត្រូវក្បាលស្លាប់ នៅពេលគ្រួសារបញ្ជូមទៅមន្ទីរពេទ្យ

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋម្នាក់បើកបរម៉ូតូសុីឈ្នួលដឹកឈើឲ្យថៅកែមិនប្រយ័ត្នរអឹលបណ្ដាលឲ្យដួលសង្កត់ចំក្បាលរងរបួសធ្ងន់ហើយបានស្លាប់ពេលក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យនៅប្រទេសវៀតណាម។

ហេតុការគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដឹកឈើដួលស្លាប់នោះបានកើតឡើងនៅវេលាម៉ោងប្រហែលជាង១០យប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៣ នៅចំណុច ត្រពាំងឡាប៉ាខេ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូសុីឈ្នួលដឹកឈើក្រែងបានកម្រៃដោះស្រាយជីវភាពស្ថិតក្នុងស្ថានភាពមេឃភ្លៀងរលឹមផងក៏រអឹលដួលតែម្តង ហើយសង្កត់ចំក្បាលរងរបួសយ៉ាងធ្ងនធ្ងរ លុះពេលបញ្ជូនទៅដល់មន្ទីរប្រទេសវៀតណាមជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ ។

ប្រភពបន្តថា សពជនរងគ្រោះមានឈ្មោះ ទ្រី ភារម្យ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ក្រោយកើតហេតុបច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី នៅផ្ទះរបស់សព ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img