30 C
Phnom Penh
Saturday, September 21, 2024

សិប្បកម្មកែច្នៃកៅស៊ូសន្លឹក នៅខេត្តកំពង់ចាម មានសមត្ថភាពផលិតកៅស៊ូសន្លឹក ១០០ តោន

សិប្បកម្មកែច្នៃកៅស៊ូសន្លឹក ដែលបានប្រមូលទិញជ័រកៅស៊ូពីកសិករស្ថិតនៅក្នុងឃ្មុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម មានសមត្ថភាពផលិតកៅស៊ូសន្លឹក (RSS) បានចំនួនប្រមាណពី៩០-១០០តោន ក្នុង មួយខែ។ លោក ឃុន កក្កដា អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានកៅស៊ូបានបានចុះពិនិត្យវឌ្ឍនភាពសិប្បកម្មកែច្នៃកៅស៊ូសន្លឹក ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនានាដែលសិប្បកម្មបានជួបប្រទះ និងរួមគ្នារកដំណោះស្រាយផ្សារភ្ជាប់ផលិតផលជ័រកៅស៊ូសិប្បកម្មទៅនឹងរោងចក្រ| ផលិតសំបកកង់យានយន្តក្នុងស្រុក។ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានណែនាំឱ្យអគ្គនាយកដ្ឋានកៅស៊ូ ធ្វើការសម្របសម្រួលរវាងម្ចាស់សិប្បកម្ម នឹងក្រុមហ៊ុនកែច្នៃសំបកកង់រថយន្តដើម្បីរិះរកលទ្ធភាពផ្គត់ផ្គង់និងទទួលទិញកៅស៊ូស្របតាមបរិមាណនិងគុណភាព និងជួយផ្តល់បច្ចេកទេសរក្សាគុណភាពទឹកជ័រនិងការកែច្នៃកៅស៊ូដល់សមាជិកក្នុងសហគមន៍។យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម នៅក្នុងរយៈពេល ៧ ខែ (មករា-កក្កដា) ឆ្នាំ ២០២៤ កម្ពុជា រកចំណូលបានជាង២៧០លានដុល្លារ ពី ការនាំចេញជ័រកៅស៊ូ នឹងឈើកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិ កើន ឡើងជាង១៨% បើធៀបនឹងរយៈពេលដូចនៅក្នុងឆ្នាំ ២០២៣៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img