26 C
Phnom Penh
Saturday, July 27, 2024

សាលាខេត្តព្រះសីហនុ ផ្សព្វផ្សាយវិធានការសុវត្ថិភាព នីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា ជូនទៅដល់អាជីវករ ប្រតិបត្តិករប្រកបអាជីវកម្ម ភោជនីយដ្ឋានអាហារដ្ឋានសណ្ឋាគារ

ស្តាប់អត្ថបទជាសំឡេ

ខេត្តព្រះសីហនុ៖ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ អន្តរជាតិនាចុងឆ្នាំ ២០២១ នេះមន្ទីរទេសចរណ៍បាន ផ្សព្វផ្សាយវិធានការសុវត្ថិភាព នីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា ជូនទៅដល់អាជីវករប្រតិបត្តិករប្រកបអាជីវកម្ម ភោជនីយដ្ឋានអាហារដ្ឋានសណ្ឋាគារ នៅរសៀលថ្ងៃទី១៤ ខែតុលាឆ្នាំ២០២១ នៅសាលាខេត្តព្រះសីហនុដោយមានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

ក្នុងឱកាសនេះលោកគួចចំរើនអភិបាលខេត្តព្រះសីហនុបានលើកឡើងថាខេត្តព្រះសីហនុបច្ចុប្បន្នកំពុងមានការអភិវឌ្ឍហើយ ដំណើរការបើក ភ្ញៀវទេសចរ មកលេងកម្សាន្តឡើងវិញទាមទារឱ្យបងប្អូន ម្ចាស់អាជីវកម្មប្រតិបត្តិករវិស័យឯកជនទាំងអស់ត្រូវចូលរួមជាមួយនឹងរដ្ឋ ដើម្បីឱ្យដំណើរការ អភិវឌ្ឍន៍ខេត្តប្រកបទៅដោយរលូន។

លោកក៏បានបញ្ជាក់បន្ថែមថា ដើម្បីទទួលភ្ញៀវ បើកដំណើរការនិងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អាស៊ាននាពេលខាងមុខនេះ រដ្ឋបាលខេត្តបាន និងកំពុងយកចិត្តទុកដាក់អំពីបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន ការស្នាក់នៅ ជាពិសេសអំពីបញ្ហាសុខភាពព្រោះ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មិនទាន់បាន ធូរស្រាលមួយរយភាគរយនៅឡើយ។

ដូច្នេះហើយសូមឱ្យបងប្អូនប្រតិបត្តិករទាំងអស់នៅទូទាំងក្រុងព្រះសីហនុ ត្រូវអនុវត្ត វិធានការ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ហើយត្រូវពិនិត្យតាមដាន អំពី សុខមាលភាព ភ្ញៀវចូលស្នាក់នៅហូបចុក នឹងត្រូវពិនិត្យមើល កាតចាក់វ៉ាក់សាំង ចំនួនពីរលើក ឬដូសជំរុញរួចរាល់៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img