25 C
Phnom Penh
Wednesday, October 23, 2024

សហរដ្ឋអាមេរិកផ្ដល់ជំនួយយោធា ១.៣ពាន់លានដុល្លារបន្ថែម ដល់អ៊ុយក្រែន

សហរដ្ឋអាមេរិក បានប្រកាសផ្ដល់ជំនួយយោធាបន្ថែមទំហំ ១.៣ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន នៅក្នុង សង្រ្គាមប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី ហើយកញ្ចប់ជំនួយនេះក្នុងនោះរួមមានប្រព័ន្ធការពារដែនអាកាស ដ្រូន និងគ្រាប់រំសេវ។

ក្រសួងការពារជាតិអាមេរិក ៖ ការប្រកាសនេះ គឺជាការចាប់ផ្ដើមដំណើរការនៃកិច្ចសន្យាមួយ ដើម្បី ផ្ដល់សមត្ថភាពជាអាទិភាពបន្ថែមដល់អ៊ុយក្រែន។ ហើយនៅក្នុងកញ្ចប់ជំនួយយោធាខាងលើ រួមមានប្រព័ន្ធមីស៊ីល NASAMS ចំនួន ៤គ្រឿង និងគ្រាប់រំសេវ ព្រមទាំងគ្រាប់កំាភ្លើងធំ ១៥២មីលីម៉ែត្រ ឧបករណ៍ដោះគ្រាប់មីន និងដ្រូន។

ការប្រកាសផ្ដល់ជំនួយបន្ថែមនេះទៀតសោត កើតមានឡើង បន្ទាប់ពីមានកិច្ចប្រជុំតាមប្រព័ន្ធ វីដេអូមួយនៃក្រុមចម្រុះ Ukraine Defense Contact Group ដែលកំពុងផ្ដល់ជំនួយយោធាដល់ទីក្រុងកៀវ ខណៈកងកម្លាំងអ៊ុយក្រែនកំពុងដឹកនាំប្រតិបត្តិការវាយបកប្រឆាំង នឹងកងកម្លាំងរុស្ស៉ីនៅតំបន់ភាគខាងត្បូង និងភាគខាងកើតនៃប្រទេស៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img