30 C
Phnom Penh
Sunday, October 6, 2024

សហគមន៍ក្នុងព្រៃដាច់ស្រយាល ទទួលបានអណ្តូងទឹកដើរដោយថាមពលសូឡាចំនួន៤៣កន្លែង ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ

ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅថ្ងៃទី១៦ ខែកញ្ញានេះ បានឱ្យដឹងថា អណ្តូងទឹកដើរដោយថាមពលសូឡាចំនួន៤៣កន្លែង នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ត្រូវបានធ្វើពិធីសម្ពោធប្រគល់ឱ្យសហគមន៍ប្រើប្រាស់។

លោក ទូច សុផានី តំណាងកញ្ញា ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា អណ្តូងទឹកដើរដោយថាមពលសូឡាទំនើបមិនធ្លាប់មាននេះ ស្ថិតនៅក្នុងរេដបូក តំបន់ជួរភ្នំក្រវាញខាងត្បូង ដែលលក់ឥណទាន កាបូនទៅឱ្យក្រុមហ៊ុនធំៗ។ ហើយនេះជាសមិទ្ធផលថ្មីបន្ថែមទៀត ការដែលបាននាំយកទឹកស្អាតមកកាន់ភូមិដាច់ស្រយាល ដោយអ្នកភូមិទាំងនេះ បានរស់នៅក្នុងស្ថានភាពក្រីក្រលំបាកអស់រយៈពេល ជាច្រើនឆ្នាំមកហើយ ដោយពុំមានទឹកស្អាតប្រើប្រាស់។

លោកបញ្ជាក់ថា កន្លងមកក្រសួងបរិស្ថាន ក៏ដូចជាអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍យុទ្ធសាស្ត្រកាបូនព្រៃឈើនេះ ហើយបច្ចុប្បន្ននេះយើងកំពុងទទួលបានផ្លែផ្កា និងកំពុងនាំមកនូវហិរញ្ញប្បទានប្រកបដោយចីរភាពដល់សហគមន៍ក្នុងតំបន់ជួរភ្នំក្រវាញ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img