នៅក្នុងសារសម្តេចបានចេញផ្សាយក្នុងផេកផ្លូវការមានខ្លឹមសារថា “ថ្ងៃនេះមានការផ្សាយយ៉ាងព្រោងព្រាត
នូវស.ជ.ណទាក់ទងជាមួយលោកស្រី សៀង ចាន់ហេង តាមសំណើររបស់សម្តេចស ខេង និងការសម្រេចរបស់ខ្ញុំ កាលពីថ្ងៃទី២៩ ធ្នូ ២០២២។
នៅថ្ងៃទី៩ មករា ២០២៣តាមសំណើររបស់ លោកស្រី សៀង ចាន់ហេង ខ្ញុំបានប្រគល់
ជូនឯកឧត្តមជា សុផារា ផ្តល់មតិដែលឯកសារនេះមិនត្រូវបានផ្សព្វផ្សាយទេ។ ដើម្បីបញ្ចប់នូវភាពមិនច្បាស់លាស់មុន ពេលឯកឧត្តមជា សុផារ៉ា ផ្តល់មតិ ខ្ញុំសម្រេចលប់ចោលស.ជ.ណ លេខ១៨ មយ
ថ្ងៃទី៥ មករា ២០២៣ ចាប់ពីម៉ោងនេះតទៅ។ ការសម្រេចយ៉ាងណាទៀត និងធ្វើក្រោយពេលឯកឧត្តមជា សុផារ៉ា ផ្តល់មតិ
សូមបញ្ជាក់ផងដែរថា យោងតាមលិខិតលេខ១៨ សជណ.មយ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោក កែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានប្រាប់ឱ្យនគរបាលចាប់ខ្លួន ជំទាវឧកញ៉ា សៀង ចាន់ហេង និងបក្ខពួក ប្រគល់ឲ្យអយ្យការចាត់ការតាមច្បាប់ ពាក់ព័ន្ធរឿងដីធ្លីនៅព្រលានយន្តហោះថ្មី ខេត្តកណ្តាល។
យោងតាមលិខិតខាងលើបានឱ្យដឹងថា ការចេញបញ្ជាឲ្យចាប់ខ្លួននេះ គឺទាក់ទងនឹងករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
រាជរដ្ឋាភិបាលប្រគល់សមត្ថកិច្ចឱ្យ ស្នងការដ្ឋាននគបោលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យ អយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង។
ទីស្តីការគណៈរដ្ឋមន្ត្រីបានធ្វើលិខិតជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ខ្លឹមសារនៃលិខិតមានដូចខាងក្រោម៖
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News