27 C
Phnom Penh
Sunday, October 27, 2024

សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះបានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង (Nanyang Polytechnic) ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង អនុវត្តតាមគោលការណ៍សំខាន់ចំនួន ៣៖ (ទី១) ការបណ្តុះបណ្តាលជំនាញដល់សិក្ខាកាម ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ឧស្សាហកម្ម និងសហគ្រាស-Industry Focus, (ទី២) ការសិក្សា ជាមួយនឹងការអនុវត្តជាក់ស្តែង ដែល ការបណ្តុះបណ្តាលលើសមត្ថភាព និងជំនាញ ឈរលើមូលដ្ឋាននៃការរៀនបណ្តើរ និងការអនុវត្តជាក់ស្តែងបណ្តើរនិង (ទី៣) ការពង្រឹងយន្តការនៃការរៀនសូត្រពេញមួយជីវិត(Life-long learning) ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារប្រកបដោយភាពបត់បែន និងតាមតម្រូវការជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភាពបន្ថែមតាមរយៈការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img