28 C
Phnom Penh
Monday, July 15, 2024

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អំណោយដល់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង  ដើម្បិការងារមនុស្សធម៌ 

ខេត្តកំពង់ឆ្នាំង ក្នុងឱកាសទទួលអំណោយជាស្បៀងនិងសម្ភារៈ របស់សម្ដេច បវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការងារមនុស្សធម៌ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧមត្តម គីម ប៊ុនថាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី មានប្រសាសថា៖    កងទ័ព មានភារកិច្ច ការពារជាតិ ការពារបូរណភាពទឹកដី រួមចំណែកការពារសុខសុវត្ថិភាព លើកកម្ពស់ កិត្តិយសមុខមាត់យោធា និង កិច្ចសហប្រតិបត្តិការល្អជាមួយអង្គភាពជុំវិញខ្លួន។

ឯកឧត្តម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្តថា សន្តិភាពដែលយើងបានដល់សព្វថ្ងៃគឺជួបការលំបាកខ្លាំងណាស់ សូម្បីជំនាន់អ៊ុនតាក់ឆ្នាំ១៩៩៣ ដែលស្វែងរកសន្តិភាពនៅកម្ពុជាក៏មិនទទួលបានសុខសន្តិភាពដែរ ពេលដែលអ៊ុនតាក់ វិលត្រឡប់ទៅវិញ ក្នុងប្រទេសនៅមានសង្គ្រាមនៅឡើយ។ផ្ដើមចេញ ពីការចរចាស្វែងរកសន្តិភាព និង នយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា ទើបយើងបានទទួលសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៨៩  ដែលមកដល់ពេលនេះមានរយៈពេលជាង២៦ឆ្នាំហើយ។ ពិតណាស់សន្តិភាព ប្រៀបបាននឹងខ្យល់ដកដង្ហើមរបស់យើងដែរ បើគ្មានខ្យល់ទេ យើងក៍មិនអាចរស់រានបានដែរ ហេតុនេះយើង ទាំងអស់គ្នាទៅតែរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបាន។

 ឯកឧត្តម គីម ប៊ុនថាន បានបន្តថា៖ អំណោយរបស់សម្តេចធិបតី នាំមកនៅពេលនេះ មានសម្ភារៈសំណង់ដូចជា ស័ង្កសី ដែក និង ស៊ីម៉ង់  . គ្រឿងឧបភោគបរិភោគ មានដូចជា អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងសង្កសី។ ពិតណាស់ថា៖  អំណោយទាំងលើកនេះ និងទាំងអំណោយកន្លងមក បាន ស បញ្ជាក់ថា សម្ដេច បានគិតគូរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋ ជួបការខ្វះខាត និង បងប្អូនគ្រួសារយោធិនៗ ដែលជួបការលំបាក។ ហើយក៏សូមអរគុណដល់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលកន្លងមកទទួលបានអំណោយរបស់សម្ដេចយកទៅផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត និង គ្រួសារយោធិន ពលីពិការ បានទាន់ពេលវេលា និងក៏សូមអរគុណដល់ក្រុមការងារដឹកជញ្ជូនទោះបីលំបាក យ៉ាងណាក៏សម្ភារៈបានទៅដល់ទីនោះទាន់ពេលវេលាផងដែរ។ ជាចុងក្រោយសូមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និង ក្រុមការងារ បន្តនាំយកអំណោយសម្តេច ធ្វើការងារមនុស្សធម៌ ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ ប្រកបដោយតម្លាភាព ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានបញ្ជាក់ថាអំណោយដែលទទួលបានពីសម្ដេចបវរធិបតី ហ៊ុនម៉ាណែត នាពេលនេះរួមមានអង្ករ ១៥តោន មី៤០០ កេះត្រី ខ ៤០កេះ ទឹកត្រី៤០០យួរ  ទឹកស៊ីអ៊ីវ ៤០០យួរ ស៊ីម៉ង់ដ៍ ២០តោន សង្កសី៣ពាន់សន្លឹកប្រេងសាំង ៣ពាន់លីត្រ និង ប្រេងម៉ាស៊ូត ៣ពាន់លីត្រ ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img