27 C
Phnom Penh
Saturday, December 21, 2024

សម្តេចធិបតី ចំអកឱ្យអតីតមេបក្សប្រឆាំងចាស់វស្សាថា គាំទ្រវៀតណាមប្រឆាំងផលប្រយោជន៍ខ្មែររឿងព្រែកជីកហ្វូនណនតេជោ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចំអកឱ្យអតីតមេបក្សប្រឆាំងចាស់វស្សាថា គាំទ្រវៀតណាមប្រឆាំងផលប្រយោជន៍ខ្មែរ ពាក់ព័ន្ធគម្រោងព្រែកជីកហ្វូនណនតេជោខណៈវិទ្យាស្ថានសិក្សាស្រាវជ្រាវរបស់វៀតណាមបង្ហាញក្តីបារម្តពីការកសាងព្រែកជីកនេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រតិកម្មប្រឆាំងចំពោះ លោក សម រង្ស៊ី និងបានចោទសួរលោក សម រង្ស៊ី ដែលមានចំណេះដឹងខាងសេដ្ឋកិច្ច និងប្រាប់លោក សម រង្ស៊ីថា កុំប្រឆាំង ដើម្បីតែប្រឆាំង ខណៈមានអ្នកប្រឆាំងសម្តេចមួយចំនួន ក៏គេគាំទ្រគម្រោងព្រែកជីកហ្វូនណនតេជោនេះដែរ។ «តើលោកសម រង្ស៊ី ស្រឡាញ់ជាតិ ឬបំផ្លាញជាតិ» នេះជាសំនួរដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីសួរលោក សម រង្ស៊ី។ យ៉ាងណាក៏ដោយ សម្តេច ធិបតីនាយករដ្ឋមន្ត្រីប្តេជ្ញាថា គម្រោងព្រែកជីកហ្វូណនតេជោដាច់ខាតត្រូវតែធ្វើឱ្យបាន ទោះបីគ្មានអ្នកវិនិយោគមកពីក្រៅប្រទេសក៏ដោយ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img