23 C
Phnom Penh
Thursday, January 9, 2025

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ពិចារណាលើសកម្មភាពទាំងអស់ដើម្បីស្វែងរកសន្តិភាព ដោយមិនបោះបង់ចោលភាគីណាមួយ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ស្នើឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាពិចារណាលើសកម្មភាពទាំងអស់ការទូត ដើម្បីស្វែងរកសន្តិភាព ដោយមិនបោះបង់ចោលភាគីណាមួយ។នេះបើតាមការឱ្យដឹងបន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតឱ្យ ឯកឧត្តម U KoKo Hlaing បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលមីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី 09 ខែសីហា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។ឯកឧត្តម U KoKo Hlaing បានថ្លែងអំណរគុណសម្តេចតេជោ ហើយចាត់ទុកថានេះជាកិត្តិយសដ៏ធំធេង ដែល សម្តេចតេជោបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម។ ក្នុងនាមជាបេសកជនពិសេស ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ជូនចំពោះសម្តេចតេជោ និង អបអរសាទរគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតកន្លងទៅ និងអបអរសារទរសម្តេចតេជោដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា ព្រមទាំងជូនពរថ្ងៃខួបកំណើតសម្តេចតេជោ ថ្ងៃទី០៥ ខែសីហា ខាងមុខនេះផងដែរ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img