21 C
Phnom Penh
Saturday, January 11, 2025

សម្តេចតេជោ ហ៊ុន សែន៖ អំពាវនាវដល់បងប្អូននៅក្នុង«ក្រុមរួបរួមដើម្បីជាតិ»ឈប់ចាញ់កលការញុះញង់ចង់ផ្ដួលរំលំរដ្ឋាភិបាល

តាមរយៈសារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃក្នុងរាជាណាចកម្ពុតំបន់ត្រីកោជូនក្រុមបង្កើតចលនាប្រឆាំងសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤នេះ សម្តេចតេជោ បានអំពាវនាវដល់ អំពាវនាវ ដល់បងប្អូននៅក្នុង «ក្រុមរួបរួមដើម្បីជាតិ» ឈប់ចាញ់កលការញុះញង់ចង់ផ្តួលរំលំរដ្ឋាភិបាល ពីព្រោះអាចនឹងប្រឈមមុខចំពោះច្បាប់ជាធរមាន។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ពាក្យដែលថាផ្ដួលរំលំក្រៅប្រព័ន្ធដំណើរការប្រជាធិបតេយ្យ គឺស្នើនឹងការធ្វើរដ្ឋប្រហារមួយ ដូច្នេះរាជរដ្ឋាភិបាលមិនអាចយោគយល់លើទង្វើខុសច្បាប់នេះបានជាដាច់ខាត។ សម្តេច តេជោមានប្រសាសន៍បញ្ជាក់ថា ផែនការធ្វើបាតុកម្មរបស់ពួកក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនោះ ដែលប្រុងនឹងផ្តួលរំលំរាជរដ្ឋាភិបាល និងអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធបែកាណុង ដើម្បីផ្តួលរាជរដ្ឋាភិបាល សូមបញ្ឈប់ទៅ ហើយ គ្រោងការទាំងឡាយដែលក្រុមធ្វើបាតុកម្ម និងផ្តួលរំលំរាជរដ្ឋាភិបាលនេះ គឺរាជរដ្ឋាភិបាលបានកំណត់មុខសញ្ញាអស់ហើយ បើសិនជានៅតែបន្តធ្វើនោះនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ជាធរមានជាមិនខាន។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img