30 C
Phnom Penh
Saturday, July 27, 2024

សម្ដេចតេជោ សុំឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តធ្វើការស្រាវជ្រាវ និងបំភ្លឺករណីមន្ត្រីកសិកម្មដែលចុះចាប់យកសាច់ពពែរបស់ប្រជាពលរដ្ឋ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសុំឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងអភិបាលខេត្តធ្វើការស្រាវជ្រាវ និងបំភ្លឺករណីមន្ត្រីកសិកម្មដែលចុះចាប់យកសាច់ពពែរបស់ប្រជាពលរដ្ឋ និងហាមឃាត់ប្រជាពលរដ្ឋមិនឱ្យសម្លាប់សត្វពពែយកសាច់ទទួលទាន។ 

សម្ដេចតេជោហ៊ុនសែន បានសរសេរនៅក្នុងហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១៨ ខែកញ្ញានេះថា “តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនឱ្យសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ?

យើងលើកទឹកចិត្តឱ្យប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិពរណ៍ទេ គឺសម្រាប់ជាចំណីអាហារ។ ហេតុអីបានប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទានហើយតម្រូវឱ្យសុំច្បាប់។ បើមានក្នុងច្បាប់ គឺត្រូវធ្វើវិសោធនកម្មច្បាប់។ ខ្ញុំមិនដឹងថារូបភាពក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។ “

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវជ្រាវហើយចូលមកបំភ្លឺឱ្យខ្ញុំតាមហ្វេសបុកនេះ ដើម្បីឱ្យប្រជាជនបានដឹងជាទូទៅ។

សម្តេចបានសម្តែងនូវការហួសចិត្ត និងអាណិតប្រជាជនជាទីគោរពស្រលាញ់របស់សម្តេច៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img