30 C
Phnom Penh
Saturday, July 27, 2024

សម័យប្រជុំលើកទី៧ ព្រឹទ្ធសភានីតិកាលទី៤ ពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ចំនួន០៩

ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះព្រឹទ្ធសភា  បានបន្តសម័យប្រជុំលើកទី៧ ព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត  ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា។ កិច្ចប្រជុំនេះ បានពិភាក្សាអស់ រយៈពេលពេញ០១ថ្ងៃ ដោយមានតំណាងរាជរដ្ឋាភិបាលចូលការពារសេចក្តីព្រាងច្បាប់ នៅចំពោះសម័យប្រជុំព្រឹទ្ធសភាពេញអង្គ។ 

សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៣៨រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន០៩ ដូចខាងក្រោម៖ 

១- ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ 

២-ការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ព្រឹទ្ធសភានីតិកាលទី៤

៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា 

៤-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា 

៥-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមពៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់

៦-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ

៧-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់

៨-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន

៩-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ។

សូមបញ្ជាក់ថា៖សេចក្តីព្រាងច្បាប់ទាំង៩ ត្រូវបានសម័យប្រជុំពេញអង្គព្រឹទ្ធសភា ពិភាក្សា និងអនុម័តដោយសំឡេងគាំទ្រ៣៨/៣៨សម្លេង៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img