26 C
Phnom Penh
Friday, September 20, 2024

សម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ
ស្ដីពី ចំណាត់ការលើសិទ្ធិវ៉េតូ

នៅថ្ងៃអង្គារ ទី២៦ ខែមេសានេះ មហាសន្និបាតអង្គការ សហប្រជាជាតិ នឹងកោះប្រជុំ បណ្ដាប្រទេសចំនួន១៩៣ ដើម្បីមានសេចក្ដីព្រាង នៃសេចក្ដីសម្រេចមួយដែល តម្រូវឱ្យសមាជិកអចិន្ត្រៃយ៍ទាំងប្រាំ ប្រើប្រាស់សិទ្ធិវ៉េតូរបស់ពួកគេឱ្យបានត្រឹមត្រូវ ដោយបង្ខំឱ្យសមាជិកអចិន្ត្រៃយ៍ទាំងប្រាំ ត្រូវលះបង់ផ្នែកនយោបាយខ្ពស់ជាងមុននៅពេលដែលពួកគេជ្រើសរើស ប្រើសិទ្ធិ វ៉េតូរបស់ខ្លួន ដើម្បីរារាំងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនេះ។

យើង បានឃើញរួចមកហើយថា នៅឆ្នាំ២០១៤ ការធ្វើប្រជាមតិនៅតំបន់គ្រីមៀមានលក្ខណៈចម្រូងចម្រាស ព្រោះវាបានធ្វើឡើងនៅពេលដែលរុស្ស៊ី បានយកតំបន់គ្រីមៀដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន និងក្រោមការរៀបចំរបស់កងទ័ពរុស្ស៊ី រីគោលបំណង នៃប្រជាមតិ គឺ ការបញ្ចូលតំបន់ គ្រីមៀចូលទៅក្នុងសហព័ន្ធរុស្ស៊ី ។

ប្រជាជនចំនួន៨៣,១០%បានចូលរួមរីលទ្ធផលគឺ៩៦,៧៧% យល់ព្រម ២,៥១% ជំទាស់ ០,៧២% ឆ្នោតមិនបានការ។

លទ្ធផល នៃប្រជាមតិនេះត្រូវ បានប្រទេសជាច្រើនមិនទទួលស្គាល់ អាស្រ័យទៅដោយ វត្តមាន នៃកងទ័ពរុស្ស៊ីក្នុងពេលធ្វើប្រជាមតិ។

សមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំនួន១៣ (១០ជាសមាជិក មិន មែនអចិន្ដ្រៃយ៍ និងសហរដ្ឋអាម៉េរិក បារាំង និងអង់គ្លេស) បានបោះឆ្នោតលើសេចក្ដី សម្រេចប្រកាសថា ប្រជាមតិនេះគឺអសុពលភាព តែរុស្ស៊ីបោះឆ្នោតវ៉េតូរីចិនបោះឆ្នោតអនុប្បវាទ ។

មហាសន្និបាត អង្គការ សហប្រជាជាតិ បាន បោះឆ្នោត សម្រេច ដោយ សំឡេង ១០០គាំទ្រ ១១ប្រឆាំង និង៥៨អនុប្បវាទ ប្រកាសថា ប្រជាមតិគឺ អសុពលភាព និងតំបន់គ្រីមៀស្ថិតក្នុងបូរណភាពទឹកដី របស់អ៊ុយក្រែន។

ប្រែសម្រួល ពី អត្ថបទ បរទេស UN News ដោយ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img