31 C
Phnom Penh
Sunday, October 6, 2024

សមត្ថកិច្ច បង្ក្រាបរថយន្តដឹកសត្វជ្រូកបង្កកចំនួន ៦៥ក្បាល និងគ្រឿងក្នុង ៣០គីឡូក្រាម នៅខេត្តកំពង់ឆ្នាំង

ស្តាប់អត្ថបទជាសម្លេង

កំពង់ឆ្នាំង៖ សមត្ថកិច្ចជំនាញ  បានបង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វរបស់ការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់  និងនេសាទ  ខេត្តកំពង់ឆ្នាំង ចុះស្ទាក់ចាប់រថយន្តមួយគ្រឿង បានដឹកសត្វជ្រូកបង្កកចំនួន  ៣ធុងក្លាសេ ស្មើនឹង ចំនួន  ៦៥ក្បាល  មានទម្ងន់  ៤២០គីឡូក្រាម និងគ្រឿងក្នុង  ៣០គីឡូក្រាម ជាប្រភេទ ជ្រូកកណ្តុរ  ឃាត់នៅភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ការបង្ក្រាបរថយន្តដឹកសត្វជ្រូកបង្កកនេះ  ក្រោមការបញ្ជាដោយផ្ទាល់ពី លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅវេលាម៉ោង  ៥:៥០នាទី  ថ្ងៃទី១៥ ខែសីហា  ឆ្នាំ២០២១ ។ រថយន្តខាងលើបានធ្វើការនាំចូលសត្វជ្រូកបង្កកមកពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រករបៀង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ(តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកសាច់) ដោយមិនមានលិខិតអនុញ្ញាត។ 

ក្រោយពេលបង្ក្រាប  សមត្ថកិច្ច បានបញ្ជូនវត្ថុតាង  និងបទល្មើស  ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃនមន្ទីរកសិកម្មរុក្ខាប្រមាញ់  និងនេសាទខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img